29 C
Phnom Penh

មនុស្សប្រហែល១រយនាក់ស្លាប់ដោយសារខ្យល់កន្ត្រាក់និងរន្ទះបាញ់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សប្រហែល១រយនាក់ស្លាប់ដោយសារខ្យល់កន្ត្រាក់និងរន្ទះបាញ់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា ពលរដ្ឋដែលស្លាប់ដោយសារគ្រោះធម្មជាតិក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨ នេះ មានចំនួនប្រហែល១០០នាក់។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា ក្នុងចំណោមមនុស្សជិត១០០នាក់នោះ យ៉ាងហោចណាស់មានមនុស្ស៦នាក់ស្លាប់ដោយសារខ្យល់កន្ត្រាក់ ហើយមនុស្ស៨៨នាក់ផ្សេងទៀតស្លាប់ដោយសាររន្ទះបាញ់។

របាយការណ៍ដដែលឲ្យដឹងទៀតថា ពលរដ្ឋដែលស្លាប់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ មានចំនួន៤៤នាក់នៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ ។

ចំណែកគ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់មានជាង១សែន២ម៉ឺនគ្រួសារ ឬស្មើនឹងជាង៥សែន២ម៉ឺននាក់។

រីឯពលរដ្ឋដែលជម្លៀសទៅរកទីទួលមានសុវត្ថិភាព មានចំនួនជាង១ម៉ឺនគ្រួសារ ឬស្មើនឹងជាង៥ម៉ឺននាក់។

របាយការណ៍ដដែលបង្ហាញទៀតថា គ្រោះទឹកជំនន់ឆ្នាំនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវប្រមាណជិត១សែនហិកតា និងបានបំផ្លាញផលដំណាំរបស់ពលរដ្ឋជាង១ម៉ឺនហិកតាផ្សេងទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស