32.9 C
Phnom Penh

ក្រុមមេធាវីរបស់លោកកឹម សុខា ជំរុញឲ្យចៅក្រមសាលាដំបូងស្រាយចំណុចមួយចំនួនក្នុងដីកាដោះលែងកូនក្តីរបស់ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេធាវីរបស់លោកកឹម សុខា ជំរុញឲ្យចៅក្រមសាលាដំបូងបកស្រាយចំណុចមួយចំនួនក្នុងដីកាដោះលែងកូនក្តីរបស់ពួកគេ ក្រុមមេធាវីការពារក្ដីឲ្យលោកកឹម សុខា កាលពីថ្ងៃទី១១ ខែកញ្ញា បានដាក់លិខិតទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដើម្បី ពន្យល់លើចំណុចមួយចំនួននៅក្នុងដីកាសម្រេចដោះលែងលោកកឹម សុខាពីពន្ធនាគារត្រពាំងផ្លុងមកឃុំខ្លួនក្នុងផ្ទះវិញ។

ក្រុមមេធាវីរបស់លោកកឹម សុខាអះអាងថា ចំណុចខ្លះនៅក្នុងដីកាដោះលែងនោះ មិនទាន់មានភាពច្បាស់លាស់នៅឡើយពាក់ព័ន្ធនឹងការកំណត់សិទ្ធិរបស់លោកកឹម សុខា។

លោកផែង ហេង ដែលជាមេធាវីម្នាក់ក្នុងចំណោមមេធាវីចំនួនបួនរូបរបស់លោកកឹម សុខា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ក្រុមមេធាវីបានបញ្ជួនលិខិតទៅចៅក្រមតុលាការក្រុងភ្នំពេញរួចហើយកាលពីថ្ងៃទី១១ ខែកញ្ញា ដើម្បីសុំឲ្យបកស្រាយចំណុច “គ១”ក្នុងដីកាសម្រេចដោះលែងលោកកឹម សុខា ដែលហាមមិនឲ្យលោកជួបជាមួយថ្នាក់ដឹកនាំរបស់បក្សសង្រ្គោះជាតិ។

ជាងនេះទៅទៀត លោកមេធាវីផែង ហែងអះអាងថា ការវាស់ផ្លូវឲ្យលោកកឹម សុខាមិនឲ្យដើរចេញពីគំនូសផ្លូវនេះ ធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់សិទ្ធិរបស់លោកកឹម សុខា ដែលត្រូវធ្វើដំណើរទៅព្យាបាលជំងឺត្បៀតសសៃរបស់លោក។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការឃុំខ្លួនលោកកឹម សុខាក្នុងផ្ទះដូច្នេះ គឺមិនខុសគ្នាទៅនឹងការឃុំខ្លួនអ្នកស្រីអ៊ុងសាន ស៊ូជី ក្នុងផ្ទះកាលពីជាង១០ឆ្នាំមុន នៅប្រទេសភូមានោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស