29 C
Phnom Penh

សភាសហភាពអឺរ៉ុបធ្វើការអនុម័តញត្តិស្តីពីការបំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភាសហភាពអឺរ៉ុបធ្វើការអនុម័តញត្តិស្តីពីការបំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា សភាសហភាពអឺរ៉ុបនៅថ្ងៃទី១៣ខែកញ្ញានេះ ធ្វើការអនុម័តសេចក្តីសម្រេចស្តីពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

សេចក្តីសម្រេចនេះទាមទារឲ្យរបបលោកហ៊ុន សែន ទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់មកលើលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិលោក អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញបាន ហើយស្តារប្រជាធិបតេយ្យ នីតិរដ្ឋ គោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទូទៅ ដែលរងការគាបសង្កត់យ៉ាងខ្លាំងពីរបបលោកហ៊ុន សែន។

ជាងនេះទៅទៀត សភាសហភាពអឺរ៉ុបនឹងជំរុញឲ្យគណៈកម្មការសហភាពអឺរ៉ុប ដែលមាន២៨ប្រទេសចាត់វិធានការដាក់ទណ្ឌកម្មផ្សេងៗលើរបបលោកហ៊ុន សែនឲ្យមានការស្តារស្ថានការណ៍នយោបាយឡើងវិញ។

កន្លងមកសហភាពអឺរ៉ុបបានបញ្ជូនគណៈប្រតិភូមួយក្រុមដើម្បីស្វែងរកការណ៍ពិតនៅកម្ពុជា កាលពីខែកក្កដាឆ្នាំ២០១៨ ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតនៅកម្ពុជា។

សហភាពអឺរ៉ុបធ្លាប់ព្រមានហើយថា ប្រសិនបើរបបលោកហ៊ុន សែន មិនព្រមកែប្រែស្ថានការណ៍នយោបាយរបស់កម្ពុជាឲ្យមានភាពប្រក្រតីឡើងវិញទេ នោះសហភាពអឺរ៉ុបនឹងពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលគ្រប់ប្រភេទរបស់កម្ពុជាដែលនាំចូលមកលក់ក្នុងទីផ្សារ អឺរ៉ុប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស