29 C
Phnom Penh

មន្ដ្រីក្រសួងអប់រំធ្វើកោសល្យវិច័យលើកំណែប្រឡងដើម្បីដោះស្រាយការមិនពេញចិត្តលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ដ្រីក្រសួងអប់រំធ្វើកោសល្យវិច័យលើកំណែប្រឡងដើម្បីដោះស្រាយការមិនពេញចិត្តលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាគឺហង់ ជួន ណារ៉ុន កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំគណៈកម្មការកោសល្យ វិច័្ចយមួយដើម្បីដោះស្រាយការមិនពេញចិត្ត នឹងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាលពីថ្ងៃទី២០ ខែសីហា២០១៨ ដែលបេក្ខជនប្រឡងបាននាំគ្នាតវ៉ាជាខ្លាំង។

គណនីហ្វេសប៊ុករបស់ក្រសួងអប់រំឲ្យដឹងថា ក្រសួងនឹងដោះស្រាយបញ្ហានេះប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាបានថា ការប្រឡងដំណើរការ ទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួល យកបាន។

ក្រសួងអប់រំឲ្យដឹងទៀតថា គណៈកម្មការកោសល្យវិច័យ នឹងអនុវត្តការងាររបស់ខ្លួនក្នុងរយៈពេល១សប្តាហ៍។

ការប្រឡងបាក់ឌុបបានធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ខែសីហា។

សិស្សដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០១៨នេះ មានជិត១២ម៉ឺននាក់ ហើយចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់វិទ្យាសាស្ត្រសង្គម និងមានមណ្ឌលជិត២០០មណ្ឌលប្រឡង ទូទាំង២៥ខេត្ត-រាជធានី។

ក្រុមបេក្ខជនប្រឡងបាននាំគ្នាតវ៉ាជាខ្លាំងចំពោះពិន្ទុប្រឡងមុខវិជ្ជាគណិតវិទ្យា ដែលពួកគេចាត់ទុកថា ការកែសំណៅប្រឡងអាចមានភាពមិនប្រក្រតី ដែលសូម្បីសិស្សពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេសក៏ប្រឡងធ្លាក់មុខវិជ្ជានេះដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស