29 C
Phnom Penh

លោកហង្ស វុទ្ធី ឬយមរាជដៃស្តាំរបស់ហេង ពៅ អតីតស្នងការក្រុងភ្នំពេញបានស្លាប់នៅក្នុងពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហង្ស វុទ្ធី ឬយមរាជដៃស្តាំរបស់ហេង ពៅ អតីតស្នងការក្រុងភ្នំពេញបានស្លាប់នៅក្នុងពន្ធនាគារ លោកហង្ស វុទ្ធីហៅទិវា១៦ ឬយមរាជ ដែលជាអតីតដៃស្តាំរបស់លោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញបានស្លាប់នៅក្នុងពន្ធនាគារដោយសារជំងឺកាលពីថ្ងៃទី១០ខែកញ្ញា។

អតីតមន្ត្រីនគរបាលដែលល្បីខាងការបាញ់សម្លាប់ជនសង្ស័យ និងជាដៃស្ដាំរបស់លោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញរូបនេះត្រូវបានតុលាការក្រុងភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០០៦កាត់ឲ្យជាប់ពន្ធនាគារ៥១ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋសម្លាប់មនុស្ស ។

ឃាតកម្មទាំងនោះរួមមានការសម្លាប់ចៅក្រមសុខ សេដ្ឋាមុនី ការប៉ុនប៉ងសម្លាប់ លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ និងលោកអ៊ុក សាវុធ ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ។

លោកហង្ស វុទ្ធីធ្លាប់ចោទប្រកាន់លោកម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិថា ជាអ្នកបញ្ជាឲ្យមានការរៀបចំបង្ខំឲ្យរូបលោករត់ចេញពីគុកព្រៃសជាមួយអ្នកទោស១១នាក់ផ្សេងទៀតកាលពីឆ្នាំ២០០៦ ដើម្បីយករូបលោកទៅសម្លាប់បំបិទមាត់ ដោយសារលោកដឹង ករណីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ច្រើនពេក។

ក្រុមអ្នកឃ្លាំមើលនិយាយថា មរណភាពរបស់លោកហង្ស វុទ្ធី ហៅយមរាជ ជាការបាត់បង់សាក្សីដ៏សំខាន់មួយនៅក្នុងសំណុំរឿងឧក្រិដ្ឋខ្នាតធំសំខាន់ៗជាច្រើន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស