38 C
Phnom Penh

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងប្រកាសលទ្ធផលប្រឡងបាក់ឌុបថ្មីក្រោយពេលរកឃើញកំហុសបច្ចេកទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងប្រកាសលទ្ធផលប្រឡងបាក់ឌុបថ្មីក្រោយពេលរកឃើញកំហុសបច្ចេកទេស ក្រសួងអប់រំនៅថ្ងៃទី១៤ខែកញ្ញា នេះបានធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្មីសម្រាប់ថ្នាក់វិទ្យាសាស្រ្ត ក្រោយពីក្រុមអ្នកជំនាញបានរកឃើញថា ដំណើរការបូកពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជននិងកីឡាដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៣ ខែកញ្ញានេះឲ្យដឹងថា បញ្ហាដែលកើតមានឡើង គឺដោយសារកម្មវិធីកំព្យូទ័រមិនបានបូកពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០បន្ទប់។

ក្រសួងអប់រំឲ្យដឹងទៀតថា បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច ក្រសួងទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មី ដែលមានអ្នកប្រឡងជាប់សារុប ៧ម៉ឺន ៦ពាន់៣៤នាក់។

ក្នុងនោះបេក្ខជនជាប់និទេ្ទសអេAចំនួន៤០៨នាក់ និទ្ទេស B ចំនួន ២២២២នាក់ និទ្ទេសCចំនួន៦៤១នាក់ និទ្ទេសDជាង១ម៉ឺន៥ពាន់នាក់និងនិទ្ទេស E ចំនួនជាង៥ម៉ឺន២ពាន់នាក់។

កាលពីថ្ងៃទី១២ខែកញ្ញា ក្រសួងអប់រំ យុវជននិងកីឡាបានបង្កើតគណៈកម្មការកោសល្យវិច័យមួយដើម្បីពិនិត្យ និងដោះស្រាយការមិនពេញចិត្តរបស់បេក្ខជនប្រឡងបាក់ឌុបជាច្រើននាក់ ដែលពួកគេបាននាំគ្នាតវ៉ាឲ្យមានផ្ទៀងផ្ទាត់លទ្ធផលប្រឡងឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស