34.8 C
Phnom Penh

សហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែននៅបុរីញូវយ៉ក នៅថ្ងៃ២៨ខែកញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរថ្ងៃធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែននៅបុរីញូវយ៉កពីថ្ងៃទី២៩ខែកញ្ញាមកថ្ងៃទី២៨ខែកញ្ញាវិញ ពលរដ្ឋខ្មែររាប់រយនាក់មកពីតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋ អាមេរិក នឹងនាំគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការធំ របស់អង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក នៅថ្ងៃទី២៨ខែកញ្ញាខាងមុខនេះវិញដើម្បី ទាមទារឲ្យអង្គការអន្តរជាតិដ៏កំពូលមួយនេះដាក់សម្ពាធដល់របបលោកហ៊ុន សែន បញ្ឈប់ការឃុំខ្លួនលោក កឹម សុខាក្នុងផ្ទះនិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ការផ្លាស់ប្តូរថ្ងៃធ្វើបាតុកម្មពីថ្ងៃទី២៩ ខែកញ្ញាមកថ្ងៃទី២៨ ខែកញ្ញា វិញនេះ គឺដើម្បីឲ្យចំថ្ងៃដែលលោកហ៊ុsន សែន ឡើងថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិតែម្តង។

លោកហ៊ុន សែននឹងមកដល់សហរដ្ឋអាមេរិក នៅចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញាខាងមុខ ហើយអតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ី ក៏គ្រោងចូលរួមប្រជុំក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនោះដែរ។

ក្រុមអ្នកតវ៉ានឹងទាមទារឲ្យស្ថាប័នអង្គការសហប្រជាជាតិធ្វើយ៉ាងណាអន្តរាគមន៍ឲ្យមានការទម្លាក់ចោលរាល់ការចោទប្រកាន់មកលើលោកកឹម សុខ ស្តានីតិសម្បទា គណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យមន្រ្តីរបស់គណបក្សនេះចំនួន១១៨មានសិទ្ធិធ្វើនយោបាយក្នុងប្រទេសរបស់ខ្លួនឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស