34 C
Phnom Penh

លោកហ៊ុន សែនព្រមានមិនឲ្យសហគមន៍អន្តរជាតិលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសក្នុងតំបន់ឥណ្ឌូចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនព្រមានមិនឲ្យសហគមន៍អន្តរជាតិលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសក្នុងតំបន់ឥណ្ឌូចិន លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា មេដឹកនាំក្នុងពិភពលោក មិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ ជាពិសេសប្រទេសក្នុងតំបន់ឥណ្ឌូចិនតែម្តងដើម្បីទុកឱកាសឲ្យប្រទេសទាំងនេះ បានរស់នៅប្រកបដោយភាពសុខសាន្តផ្នែកនយោបាយ។

ការព្រមានផ្នែកនយោបាយរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី ២៧ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ ។

លោក ហ៊ុន សែន បានថ្លែងការពារខ្លួនថា រូបលោក និងក្រុមមេដឹកនាំដទៃទៀតនៃប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែមិនអាចបំពេញគ្រប់លក្ខខណ្ឌទៅតាមការចង់បានរបស់បណ្តាប្រទេសលោកខាងលិចនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ការព្រមានរបស់លោកហ៊ុន សែនគឺដើម្បីឲ្យបណ្តាប្រទេសលោកខាងលិចបញ្ឈប់ការប៉ុនប៉ងដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរបបថ្មីរបស់លោកដែលបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។

លោកបន្តថា សម្តីរបស់លោកហ៊ុន សែនគ្រាន់តែដើម្បីបំពេញចិត្តវៀតណាមប៉ុណ្ណោះ ដោយសារវៀតណាមជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្របពេលដែលលោក ហ៊ុន សែនកំពុងដកខ្លួនចេញពីឥទ្ធិពលរបស់វៀតណាម ហើយកំពុងអោបក្រសោមជាមួយរដ្ឋាភិបាលក្រុងប៉េកាំងវិញនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស