31 C
Phnom Penh

រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យជនជាតិចិនជាង៥ម៉ឺននាក់ចូលមកធ្វើអាជីវកម្មនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យជនជាតិចិនជាង៥ម៉ឺននាក់ចូលមកធ្វើអាជីវកម្មនៅកម្ពុជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃគឺលោកសុខ ផល កាលពីថ្ងៃទី១៣ ខែកញ្ញា អះអាងថា យ៉ាងហោចណាស់នឹងមានជនជាតិចិនជាង៥ម៉ឺននាក់ចូលមកកម្ពុជា ដើម្បីប្រកបអាជីវកម្មផ្សេងៗនៅចុងឆ្នាំ២០១៨ខាងមុខនេះ។

លោកបន្តថា ការអនុញ្ញាតឲ្យមានជនជាតិដ៏ច្រើនសន្ធឹកសន្ធាប់ចូលមករកស៊ីក្នុងប្រទេសកម្ពុជាដូច្នេះ ដោយសារកម្ពុជាមានថៅកែចិនកំពុងសាងសង់អគារធំៗជាច្រើន។

លោកបន្តថា ខេត្តសំខាន់ ពួកគេគ្រោងរស់នៅនោះរួមមានខេត្តព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញតែម្តង។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកសុខ ផល ចុះផ្សាយថា កាលពីឆ្នាំ២០១៧ ចំនួនជនជាតិចិននៅកម្ពុជាមានជាង១០ម៉ឺននាក់ ប៉ុន្តែនៅឆមាសទី២ ឆ្នាំ២០១៨ ចិនបានកើនឡើងដល់ជាង២១ម៉ឺននាក់។

លោកបន្តថា ប្រសិនបើមានជនជាតិចិនណាមួយប្រព្រឹត្តខុសទៅនឹងច្បាប់កម្ពុជា នោះពួកគេនឹងត្រូវដឹកតាមយន្ដហោះ បញ្ជូនទៅកាន់ប្រទេសចិនវិញភ្លាម។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា វត្តមានជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់ចូលមករកស៊ីក្នុងទឹកដីកម្ពុជាដូច្នេះ វាគឺជាហានិភ័យសេដ្ឋកិច្ចខា្នតតូចដ៏ធំមួយសំរាប់ពលរដ្ឋខ្មែរ ដោយសារពួកជនជាតិចិនទាំងនោះនឹងដណ្តើមការងារពលរដ្ឋខ្មែរ ហើយមិនតែប៉ុណ្ណោះ ជនជាតិចិនទាំងនោះបង្កការអុកឡុក និងបង្កអសន្តិសុខសង្គមកាន់តែធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស