31 C
Phnom Penh

ក្រុមអាជីវករទាមទារឲ្យសមត្ថកិច្ចដោះលែងមនុស្សបួននាក់ដែលត្រូវបានចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអាជីវករទាមទារឲ្យសមត្ថកិច្ចដោះលែងមនុស្សបួននាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើក្មេងស្រីម្នាក់ ក្រុមអាជីវករនៅផ្សារព្រៃទាក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា បានទាមទារឲ្យមានការដោះលែង អាជីវករ៤នាក់ ដែលត្រូវបានចាប់ខ្លួនករណីចាប់កោរសក់ក្មេងស្រីម្នាក់ ដែលពួកគេចោទថា ជាចោរលួចទូរស័ព្ទដៃក្នុងផ្សារ។

កាលពីថ្ងៃសុក្រ នគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនអាជីករ៤នាក់ករណីចាប់ក្មេងស្រីជំទង់ម្នាក់កោរសក់ និងបានវ៉ៃធ្វើបាបយ៉ាងដំណំថែមទៀតក្រោយពីមានការចោទប្រកាន់ក្មេងស្រីរូបនោះថា ជាចោរ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យចុះផ្សាយកាលពីថ្ងៃសៅរ៍ថា សមត្ថកិច្ចកំពុងតាមរកក្មេងស្រីជំទង់ដែលត្រូវបានក្រុមអាជីវករក្នុងផ្សារព្រៃទាចាប់កោរសក់នោះដើម្បីយករូបនាងទៅសួរនាំបន្ថែមទៀត ចំពោះហេតុការណ៍ដែលបានកើនមានឡើងលើរូបនាង។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការកាត់ទោសជនសង្ស័យក្រៅប្រព័ន្ធតុលាការកន្លងមកកើតមានឡើងដោយសារមនុស្សជាច្រើនអស់ជំនឿលើប្រព័ន្ធច្បាប់របស់ប្រទេស និងប្រសិទ្ធភាពការងាររបស់ក្រុមមន្រ្តីមានសមត្ថកិច្ច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស