35 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងនាំគ្នាធ្វើបាតុកម្មក្នុងទីក្រុងស៊ីដនីប្រឆាំងនឹងរបបថ្មីនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងនាំគ្នាធ្វើបាតុកម្មក្នុងទីក្រុងស៊ីដនីប្រឆាំងនឹងរបបថ្មីនៅកម្ពុជា ពលរដ្ឋខ្មែរក្នុងទីក្រុងស៊ីដនី(Sydney)ប្រទេសអូស្រ្តាលីប្រមាណបួនរយនាក់កាលពីថ្ងៃសៅរ៍ ទី១៥ខែកញ្ញា បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរបបថ្មីរបស់លោកហ៊ុន សែនដែលពួកគេចាត់ទុកថា ជារបបមួយដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។

ជាងនេះទៅទៀត ពួកគេទាមទារឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលការចោទប្រកាន់ទាំងឡាយមកលើលោកកឹម សុខានិងអតីតអ្នកយក ព័ត៌មានអាស៊ីសេរីពីររូបគឺលោកអ៊ួន ឈិន និងលោកយាង សុធារិន ដើម្បីឲ្យពួកគេមានសិទ្ធិដូចពលរដ្ឋធម្មតា។

ពួកគេព្រមានថា ប្រសិនបើរបបលោកហ៊ុន សែនមិនព្រមធ្វើតាមការទាមទារនេះទេ នោះពួកគេនឹងជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីដាក់ ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការដល់ក្រុមមន្រ្តីកំពូលៗ និងមនុស្សជំនិតៗរបស់លោកហ៊ុន សែនមិនឲ្យជាន់ទឹកដីអូស្រ្តាលីទៀតឡើយ។

ក្រុមអ្នកតវ៉ាក៏បានស្រែកទាមទារឲ្យរដ្ឋាភិបាលអូស្រ្តាលីធ្វើអន្តរាគមន៍ឲ្យមានប្រសិទ្ធភាពទៅរបបលោកហ៊ុន សែនដើម្បីដោះលែងលោកJames Ricketson អ្នកផលិតខ្សែវីដេអូឯកសារដែល កំពុងជាប់ឃុំឃាំងនៅកម្ពុជាដើម្បីឲ្យលោកមានសេរីភាពវិលមកជួបជុំក្រុមគ្រួសារឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស