31.4 C
Phnom Penh

សាលាដំបូងរាជធានីភ្នំពេញចេញដីកាចាប់ខ្លួនលោកគឹម សុខឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញចេញដីកាចាប់ខ្លួនលោកគឹម សុខឡើងវិញ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាម ចាប់ខ្លួនលោកគឹម សុខដាក់ពន្ធនាគារវិញ ទៅតាមបណ្ដឹងថ្មីមួយទៀតរបស់មេធាវីលោកហ៊ុន សែនពីបទញុះញង់ និងបរិហារកេរ្តិ៍។

ក្រុមអ្នកច្បាប់និយាយថា ដីការបស់តុលាការក្រុងភ្នំពេញគឺផ្ទុយពីគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ដោយសារកម្ពុជាចុះកិច្ចព្រមព្រៀងលើសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ។

សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួន លោកគឹម សុខ អ្នកវិភាគនយោបាយ និងបញ្ហាសង្គម កាលពីថ្ងៃទី១៤កញ្ញា តាមបណ្ដឹងរបស់លោកហ៊ុន សែន ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរិ៍្តជាសាធារណៈ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៧ ដែលជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាម មាត្រ៤៩៤ មាត្រា ៤៩៥ និង មាត្រា៣០៥នៃក្រហ្មទណ្ឌ។

ដីកាចាប់ខ្លួនលោកគឹម សុខនេះធ្វើឡើងក្រោយពីមេធាវីរបស់លោកហ៊ុន សែនគឺលោកគី តិច បានទៅដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីចុងខែសីហាឆ្នាំ២០១៨។

កាលពីចុងខែសីហា លោកហ៊ុន សែនធ្លាប់ព្រមានប្តឹងលោកគឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណងប្រមាណ ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។

អ្នកវិភាគពីបញ្ហាសង្គមគឺលោកគឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៧ ខែសីហា ក្រោយពីជាប់ពន្ធនាគារជាង១ឆ្នាំ តាមបណ្ដឹងរបស់លោកហ៊ុន សែន ដែលប្តឹងលោកគឹម សុខពីបទចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់បណ្ឌិតកែម ឡី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស