40.6 C
Phnom Penh

សមត្ថកិច្ចអះអាងថាការឃុំខ្លួនលោក កឹម សុខាក្នុងផ្នះគឺជារឿងត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចអះអាងថាការឃុំខ្លួនលោក កឹម សុខាក្នុងផ្នះគឺជារឿងត្រឹមត្រូវ លោកស ខេង កាលពីថ្ងៃទី១៦កញ្ញា បានថ្លែងនៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែងថា លោកជាអ្នកចាត់ចែងប្រឌិដ្ឋករណីឃុំខ្លួនលោកកឹម សុខា ដោយខ្លួនឯង ហើយលោកក៏ជាអ្នកបញ្ជាឲ្យដឹកជញ្ជូនលោកកឹម សុខាចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់និងការឃុំខ្លួនក្នុងផ្ទះនេះ ធ្វើឡើងស្របទៅតាមផ្លូវច្បាប់។

លោកបន្តថា ការធ្វើដូច្នេះដោយសារតែអ្នកធ្វើច្បាប់ព្រហ្មទណ្ឌខ្វះចន្លោះប្រហោងត្រង់មាត្រាឃុំខ្លួនក្នុងផ្ទះនេះ ទើបលោកខិតខំរិះរកវិធីប្រឌិដ្ឋមួយឡើងដើម្បីឲ្យមានការឃុំខ្លួនលោកកឹម សុខានៅក្នុងផ្ទះ តាមរយៈការបង្ខំឲ្យលោកកឹម សុខាសរសេរលិខិតស្នើសុំកម្លាំងសន្តិសុខការពារសុវត្ថិភាពដាក់ពង្រាយជុំវិញផ្ទះរបស់លោកនោះ។

ប៉ុន្តែប្រព័ន្ធឃោសនារបស់លោកហ៊ុន សែនបានដកស្រង់សម្តីលោកខៀវ សុភ័គចុះផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ថា លិខិតស្នើសុំកម្លាំងសន្តិសុខការពារជុំវិញផ្ទះលោកកឹម សុខានោះគឺលោកកឹម សុខា ជាអ្នកសរសេរដោយខ្លួនឯង ព្រោះខ្លាចមានជនទី៣ តាមធ្វើបាបរូបលោក។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់និយាយថា ការអះអាងរបស់លោកស ខេងគឺជាការជ្រៀតជ្រែកដល់អំណាចរបស់តុលាការ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស