32 C
Phnom Penh

ចៅក្រមតុលាការខេត្តកំពង់ស្ពឺកោះហៅអ្នកការពារសិទ្ធិដីធ្លីឲ្យចូលខ្លួន ឆ្លើយបំភ្លឺករណីក្លែងឯកសារ និងឆបោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រមតុលាការខេត្តកំពង់ស្ពឺកោះហៅអ្នកការពារសិទ្ធិដីធ្លីឲ្យចូលខ្លួន ឆ្លើយបំភ្លឺករណីក្លែងឯកសារ និងឆបោក តុលាការខេត្តកំពង់ស្ពឺបានចេញដីកាកោះហៅលោកសៀ ភារម្យ អតីតប្រធានក្រុមកិច្ចការពិសេសសិទ្ធិលំនៅដ្ឋានឲ្យចូលខ្លួនឆ្លើយបំភ្លឺ ករណី ក្លែងបន្លំឯកសារសាធារណៈ និងបទឆបោក ដែលប្រព្រឹត្តឡើងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺក្នុងអំឡុងឆ្នាំ២០០៩ដល់ឆ្នាំ២០១៦។

ដីកាកោះហៅរបស់តុលាការខេត្តកំពង់ស្ពឺនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៨ ហើយទើបត្រូវបានផ្សព្វផ្សាយជាសាធាណៈកាលពីថ្ងៃទី១៧ខែកញ្ញាម្សិលមិញ។

លោកសៀ ភារម្យ ដែលកំពុងរស់នៅនិរទេសក្នុងសហរដ្ឋអាមេរិក គេចពីការតាមធ្វើទុក្ខបុកម្នេញរបស់របបលោកហ៊ុន សែននោះបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកមិនខ្វល់ខ្វាយ នឹងដីកាកោះហៅរូបលោកនោះឡើយដោយសារដីកានេះមានចេតនា នយោបាយសុទ្ធសាធ។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិលំនៅដ្ឋានរូបនេះកន្លងមកក៏ធ្លាប់ត្រូវបាន ក្រសួងមហាផ្ទៃពីបទធ្វើសកម្មភាពខុសច្បាប់ និងពីបទក្បត់ជាតិដែរ ដោយសារលោកបានចុះចូលជាមួយគណបក្សសង្គ្រោះជាតិ និងជាមួយចលនាសង្គ្រោះជាតិរបស់លោកសមរង្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ លោកតែងចាត់ទុកបណ្ដឹងតាមផ្លូវតុលាការមកលើរូបលោកថា ធ្វើឡើងតាមបញ្ជារបស់លោកហ៊ុន សែនប៉ុណ្ណោះ ហើយថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់នោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស