33 C
Phnom Penh

តុលាការកំពូលមិនទម្លាក់ចោលការចោទប្រកាន់មកលើអតីត អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូលមិនទម្លាក់ចោលការចោទប្រកាន់មកលើអតីត អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប តុលាការកំពូលកាលពីថ្ងៃទី១៧ ខែកញ្ញា បានបដិសេធសំណើសុំទម្លាក់ចោលការចោទប្រកាន់លើ អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបគឺលោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ។

លោកអ៊ួន ឈិន និងលោកយាង សុធារិន្ទត្រូវបានសមត្ថកិច្ចនៃរបបលោកហ៊ុន សែនចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០១៧ ហើយត្រូវបានតំណាងអយ្យការអមតុលាការក្រុងភ្នំពេញចោទប្រកាន់តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌពីបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ។

អ្នកទាំងពីរអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ប្រសិនបើតុលាការសម្រេចថា អ្នកទាំងពីរពិតជាមានទោសមែននោះ។

កាលពីថ្ងៃទី២១ខែសីហា តុលាការនៃរបបលោកហ៊ុន សែន បានដោះលែង អតីតអ្នកយកព័ត៌មានអាស៊ីសេរីបណ្តោះអាសន្នក្រោយពេលពួកគេជាប់ពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានទាមទារឲ្យតុលាការកម្ពុជាទម្លាក់ចោលបទប្រកាន់លោកអ៊ួន ឈិន និងលោកយាង សុធារិន្ទទាំងស្រុងតែម្តង ដើម្បីឲ្យពួកគេមានសេរីភាពដូចពលរដ្ឋធម្មតា និងអាចរកការងារថ្មីដើម្បីប្រកបរបរចិញ្ចឹមគ្រួសាររបស់ពួកគេឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស