37 C
Phnom Penh

កម្ពុជា និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាលើវិស័យពាណិជ្ជកម្មផលិតផលយោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាលើវិស័យពាណិជ្ជកម្មផលិតផលយោធា ប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយកម្ពុជានិងប្រទេសប្រ៊ុយណេ ខណៈរដ្ឋាភិបាលទីក្រុងសេអ៊ូលមានគំរោងពង្រីកបន្ថែមនូវការនាំចេញផលិតផលការពារជាតិរបស់ខ្លួននៅកាន់បណ្តាប្រទេសទាំងឡាយក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចព្រមព្រៀងនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី១៤ខែកញ្ញាកន្លងទៅ ហើយដែលទើបផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១៨ខែកញ្ញាម្សិលមិញនេះ។

ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងឲ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសប្រ៊ុយណេ នឹងសម្រួលដល់កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវយោធានិងសកម្មភាពអភិវឌ្ឍន៍ ក៏ដូចជាការផ្លាស់ប្តូរយោធា និងកម្មវិធីអប់រំនិងបណ្តុះបណ្តាល។

រហូតមកទល់ពេលនេះ ភាគីកម្ពុជានៅមិនបានបង្ហាញជាសាធារណៈ នៅឡើយទេ ថាតើខ្លួនមានគំរោងទិញផលិតផលយោធាប្រភេទណាខ្លះពីប្រទេសកូរ៉េខាងត្បូងនោះ។

ប៉ុន្តែក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងឲ្យដឹងថា កិច្ចព្រមព្រៀងខាងផ្នែកយោធាជាមួយប្រទេសកម្ពុជាគឺគ្របដណ្តប់លើ វិស័យការពារជាតិទាំងអស់ ហើយមានបំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់ប្រទេសផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស