31 C
Phnom Penh

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិនាំគ្នាប្រឆាំងនឹងការដកនាយកវិទ្យាល័យនេះចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិនាំគ្នាប្រឆាំងនឹងការដកនាយកវិទ្យាល័យនេះចោល ក្រុមគ្រូបង្រៀន និងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីថ្ងៃអង្គារម្សិលមិញ បាននាំគ្នាបាតុកម្មប្រឆាំងនឹងវិធានការរបស់ក្រសួងអប់រំដែលបានដកលោកមូល ស៊ុយហេងពីតួនាទីជានាយកវិទ្យាល័យព្រះ ស៊ីសុវត្ថិ និងការបង្កើតវិទ្យាល័យឯកជនមួយឈ្មោះ NGSក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិនេះ។

ក្រុមគ្រូបង្រៀនជិត១៥០នាក់ក៏បាន នាំគ្នាផ្ដិតមេដៃតវ៉ាប្រឆាំងដាច់ខាតចំពោះការដកលោកនាយកគ្រប់គ្រងវិទ្យាល័យនេះចេញយ៉ាងតក់ក្រហល់នោះ។

ពួកគេនិយាយថា សាលាឯកជនថ្មីក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិបានតម្រូវឲ្យសិស្សបង់លុយដើម្បីទ្រទ្រង់ដល់គម្រោងបង្កើតសាលាជំនាន់ថ្មី NGS នេះដើម្បីអាចបន្តដំណើរការតទៅមុខទៀត។

លោកគ្រូអ្នកគ្រូអះអាងថា សូម្បីការវ៉ៃជួងចូលរៀន ក៏មានការវ៉ៃជួងដល់ទៅពីរដែរ ហើយពួកគេមិនពេញចិត្តជាខ្លាំងចំពោះក្រសួងអប់រំដែលបានបង្កើតសាលា NGS ក្នុងសាលារដ្ឋដូច្នេះ។

លោកគ្រូអ្នកគ្រូបនៅវិទ្យាល័យព្រះស៊ីសុវត្ថិទាមទារឲ្យក្រសួងអប់រំដកសាលាជំនន់ថ្មី NGS ចេញពីវិទ្យាល័យស៊ីសុវត្ថិ ហើយអនុញ្ញាតឲ្យលោកមូល ស៊ុយហេងធ្វើជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិនេះឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស