33 C
Phnom Penh

ឯកអគ្គរដ្ឋទូតរបស់អាមេរិកប្ព្រមានថា អាមេរិកនៅតែបន្តឃ្លាំមើលវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតរបស់អាមេរិកប្រចាំនៅកម្ពុជាព្រមានថា អាមេរិកនៅតែបន្តឃ្លាំមើលវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោកWilliam Heidtអះអាងថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះរបបថ្មីរបស់លោកហ៊ុន សែន អំពីការបើកចំហលទ្ធិប្រជាធិបតេយ្យឡើងវិញនោះ។

វិទ្យុសម្លេងសហរដ្ឋអាមេរិកបានដកស្រង់សម្តីលោកWilliam Heidtចុះផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញាថា របបលោកហ៊ុន សែននៅមិនទាន់ដោះលែង លោកកឹម សុខា នៅឡើយទេ គឺលោកត្រូវបានគេផ្ទេរមកដាក់ឃុំនៅក្នុងផ្ទះវិញ ហើយបញ្ហានេះ ផ្ទុយគ្នាទៅនឹងបែបបទនៃការដោះលែងឱ្យមានសេរីភាពពេញលេញ។

លោកបន្តថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងត្រូវយកចំណុចនេះមកគិតគូរថា តើវានឹងអាចមានអ្វីកើតឡើងតទៅទៀត សម្រាប់ករណីលោកកឹម សុខានោះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជារូបនេះ អះអាងថា សេចក្តីស្នើច្បាប់ចំនួនពីរដែលកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាគឺជាការឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់រដ្ឋសភាអាមេរិកទាំងមូលអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ហើយក្រសួងការបរទេសអាមេរិកកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អំពីការអនុម័តសេចក្តីព្រាងច្បាប់ទាំងនេះ។

លោក William Heidt បន្តថា រហូតមកទល់ពេលនេះ ក្រសួងការបរទេសអាមេរិកមិនមានអ្វីជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ទាំងនេះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស