32 C
Phnom Penh

ប្រធានាធិបតីអាមេរិកទទួលសារតាំងឯកអគ្គរាជទូតថ្មីរបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីអាមេរិកទទួលសារតាំងឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អះអាងថាសហរដ្ឋអាមេរិក រីករាយនឹងធ្វើការជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាជាច្រើនដែលកម្ពុជាកំពុងប្រឈម។

ការបញ្ជាក់ជំហររបស់លោកDonald Trump ធ្វើឡើងនៅក្នុងពិធីជូនសារតាំងស្តីពីការតែងតាំងឯកអគ្គរាជទូតកម្ពុជាថ្មី ប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ ខែកញ្ញាក្នុងសេតវិមាន។

ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាគឺលោកជុំ សុន្ទរី ដែលជាអតីតអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាដែលតែងរងការរិះគន់ថា ជាមន្រ្តីដែលមិនសូវសកម្ម និងមិនមានទំនាក់ទំនងល្អជាមួយក្រុមអ្នកសារព័ត៌មាន។

លោកជុំ សុន្ទរី ត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ជំនួសឯកអគ្គរាជទូតកម្ពុជាដែលទើបបញ្ចប់អាណត្តិគឺលោកជុំ ប៊ុនរ៉ុង។

លោកDonald Trump បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់លោកជុំ សុន្ទរីក្នុងបំណងចង់ពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរ និងពលរដ្ឋអាមេរិកាំង។

ទោះជាយ៉ាងណាក៏ដោយ កន្លងមកសហរដ្ឋអាមេរិកបានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងតាមរយៈការបំផ្លាញប្រជាធិបតេយ្យរបស់ប្រទេស។

ជាងនេះទៅទៀត រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនក៏បានបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមេអង្គរ័ក្សរបស់លោកហ៊ុន សែនថែមទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកក្នុងរយៈពេលចុងក្រោយនេះកាន់តែមានភាពល្អក់កករទៅៗ ខណៈកម្ពុជាមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឡើងវិញនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស