34 C
Phnom Penh

លោកហ៊ុន សែនថា គ្មាននរណាមានសិទ្ធិដកអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិបានឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនថា គ្មាននរណាមានសិទ្ធិដកអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិបានឡើយ លោកហ៊ុន សែន លើកឡើងថា គ្មាននរណាមួយមានសិទ្ធិដកអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិបានឡើយ ទោះបី លោកសម រង្ស៊ីកំពុងធ្វើនយោបាយការទូត ដើម្បីព្យួរអាសនៈកម្ពុជាឲ្យនៅទំនេរក៏ដោយ។

ជាងនេះទៅទៀត លោក ហ៊ុន សែនអះអាងថា គ្មានការបោះឆ្នោតឡើងវិញនោះឡើយ ហើយគណបក្សសង្គ្រោះជាតិក៏មិនអាចរស់ឡើងវិញនោះដែរ។

កាលពីសប្តាហ៍កន្លងទៅនេះ លោកសម រង្ស៊ីបានអះអាងថា សហគមន៍អន្តរជាតិត្រូវតែព្យូរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ឲ្យនៅទំនេរ ហើយត្រូវបណ្ដេញតំណាងរបស់លោកហ៊ុន សែនមិនឲ្យអង្គុយនៅលើអាសនៈនោះទៀតឡើយ លុះត្រាមានការបោះឆ្នោតឡើងវិញ ឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង។

ប៉ុន្តែលោកហ៊ុន សែនបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់ នឹងត្រូវធ្វើ នៅឆ្នាំ២០២២ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងធ្វើឡើងនៅឆ្នាំ២០២៣។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើអង្គការសហប្រជាជាតិមិនអាចព្យួអាសនៈរបស់កម្ពុជាក៏ដោយ ក៏បណ្តាប្រទេសលោកសេរីជាច្រើនទៀតមិនទទួលស្គាល់របបថ្មីរបស់លោកហ៊ុន សែននោះដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស