33 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន ពលរដ្ឋខ្មែររាប់រយនាក់ក្នុងប្រទេសជប៉ុន គ្រោងនាំគ្នាធ្វើមហាបាតុកម្មក្នុងទីក្រុងតូក្យូនៅថ្ងៃទី៧ ខែ តុលាខាងមុខ ដើម្បីប្រឆាំងវត្តមានលោក ហ៊ុន សែនដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន។

ពួកគេនិយាយថា លោកហ៊ុន សែន មិនស័ក្តសមជានាយករដ្ឋមន្រ្តីរបស់ប្រទេសខ្មែរទេ ដោយសារលោកហ៊ុន សែន បានសម្លាប់លទ្ធិប្រជាធិបតេយ្យ រៀបចំការបោះឆ្នោតក្លែងក្លាយ និងបង្កើតរដ្ឋាភិបាលខុសច្បាប់។

ចំណែកនៅសហរដ្ឋអាមេរិកឯណេះវិញ ពលរដ្ឋខ្មែររាប់រយនាក់មកពីតាមបណ្តារដ្ឋជាច្រើននឹងនាំគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការធំ របស់អង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខ ដើម្បីទាមទារឲ្យអង្គការអន្តរជាតិដ៏កំពូលមួយនេះដាក់សម្ពាធដល់របបលោកហ៊ុន សែនបញ្ឈប់ការឃុំខ្លួនលោកកឹម សុខា ក្នុងផ្ទះនិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោកហ៊ុន សែននឹងមកដល់សហរដ្ឋអាមេរិក នៅចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ខែកញ្ញាខាងមុខ ហើយលោកនឹងឡើងថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី២៨ខែកញ្ញា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស