30 C
Phnom Penh

ក្រុមសិទ្ធិមនុស្សរកឃើញថាសេរីភាពជាមូលដ្ឋានពលរដ្ឋបន្ដធ្លាក់ចុះយ៉ាងគំហុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សរកឃើញថាសេរីភាពជាមូលដ្ឋានពលរដ្ឋបន្ដធ្លាក់ចុះយ៉ាងគំហុក ក្រុមសិទ្ធិមនុស្សក្នុងស្រុកកាលពីថ្ងៃទី២០ ខែកញ្ញា បានរកឃើញថា ទាំងពលរដ្ឋ ទាំងសង្គមស៊ីវិលមិនអាចប្រើប្រាស់សេរីភាពជាមូលដ្ឋានរបស់ខ្លួនឲ្យបានពេញលេញនៅឡើយទេក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

របាយការណ៍រួមគ្នារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាពដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី២០ខែកញ្ញា បានឲ្យដឹងថា សេរីភាពមូលដ្ឋានដ៏សំខាន់ចំនួន៣ រួមមានសេរីភាពខាងសមាគម សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ ត្រូវបានរំលោភបំពាន ទោះបីកម្ពុជា ជាហត្ថលេខីលើកតិការសញ្ញានិងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក៏ដោយ។

របាយការណ៍ដដែលឲ្យដឹងទៀតថា របបលោកហ៊ុន សែនបានបង្កើន ការធ្វើច្បាប់ថ្មីៗដើម្បីរឹតត្បិត និងដាក់ទណ្ឌកម្មដល់សេរីភាពក្នុងការបញ្ចេញមតិ។

ជាក់ស្តែងដូចជាការបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាកាសែតThe Cambodia Daily និងវិទ្យុអាស៊ីសេរី ជាដើម ហើយក្នុងរយៈពេលចុងក្រោយនេះ របបលោកហ៊ុន សែន បានបង្កើនការតាមដានការបញ្ចេញមតិតាមបណ្តាញទំនាក់ទំនងសង្គម ដែលជាការបំពានលើសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត(Internet)។

ទោះជាយ៉ាងណាក៏ ដោយ ក្រុមមន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែនបានចាត់ទុករបាយការណ៍នេះដោយនិយាយថា ពលរដ្ឋខ្មែរកំពុងមានសេរីភាពពេញបរិបូរណ៍សព្វថ្ងៃនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស