26 C
Phnom Penh

មេដឹកនាំចលនាសង្គ្រោះជាតិសម្តែងការព្រួយបារម្ភថាលោកកឹម សុខា កំពុងប្រឈមគ្រោះថ្នាក់ដល់ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំចលនាសង្គ្រោះជាតិសម្តែងការព្រួយបារម្ភថាលោកកឹម សុខា កំពុងប្រឈមគ្រោះថ្នាក់ដល់ជីវិត មេដឹកនាំចលនាសង្គ្រោះជាតិគឺលោកសមរង្ស៊ី កាលពីថ្ងៃទី២០ ខែកញ្ញាបានជំរុញឲ្យរបបក្រុងភ្នំពេញត្រូវតែដោះលែងលោកកឹម សុខា ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។

សេចក្តីថ្លែងការណ៍របស់លោកសមរង្ស៊ីដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២០ខែកញ្ញា អះអាងថា លោកហ៊ុន សែននៅតែព្យាយាមបំផ្លាញគណបក្សសង្គ្រោះជាតិ ដែលមានលោកកឹម សុខានិងរូបលោកជាថ្នាក់ដឹកនាំគណបក្ស។

លោកសមរង្ស៊ីអះអាងថា លោកហ៊ុន សែនកំពុងយកលោកកឹម សុខា ជាចំណាប់ខ្មាំងដើម្បីការពារ និងបន្តអំណាចរបស់ខ្លួនតទៅទៀត។

លោកបន្តថា លោកហ៊ុន សែនកំពុងតែប្រើមធ្យោបាយព្រៃផ្សៃ ដើម្បីធ្វើបាបរាងកាយ និងបំបាក់ទឹកចិត្តលោកកឹម សុខា ហើយបង្ខំឲ្យលោកកឹម សុខាបែកបាក់សម្ព័ន្ធភាពពីរូបលោកថែមទៀត។

ប្រធានចលនាសង្គ្រោះជាតិរូបនេះអះអាង ថា ការណ៍ដែលលោកហ៊ុន សែនមិនព្រមដោះលែងលោកកឹម សុខានៅពេលនេះ ដោយសារលោកហ៊ុន សែនបារម្ភខ្លាចលោកកឹម សុខាមកជួបលោកនៅក្រៅបរទេស ហើយខ្លាចថ្នាក់ដឹកនាំទាំងពីររូបនេះចាប់ដៃគ្នាឡើង ប្រកាសនិងបញ្ជាក់ពីឯកភាពនៃគណបក្សសង្គ្រោះជាតិ ពីប្រទេសសេរីណាមួយក្នុងពិភពលោក។

ជាងនេះទៅទៀត លោកសមរង្ស៊ី បានទាមទារឲ្យសហគមន៍អន្តរជាតិចាត់ទុកលោកហ៊ុន សែនជាឃាតករ ប្រសិនបើមានគ្រោះថ្នាក់ ណាមួយកើតមានឡើងចំពោះលោកកឹម សុខា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស