28 C
Phnom Penh

41469

Latest

អ៊ីរ៉ង់​បាញ់​មីស៊ីល​បាលិស្ទិក​១៨០​គ្រាប់​លើ​អ៊ីស្រាអែល – នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​សច្ចា​សងសឹក​វិញ

កាលពី​យប់​ថ្ងៃ​អង្គារ ទី​១ ខែ​តុលា កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​ស្រោច​មីស៊ីល​ចូល​ទឹកដី​អ៊ីស្រាអែល ដោយ​ប្រកាស​ថា​ការ​វាយប្រហារ​នេះ​គឺជា​ការ​សងសឹក​ចំពោះ​មរណភាព​មេដឹកនាំ​ហាម៉ាស មេដឹកនាំ​ហេសបូឡា ព្រមទាំង​មេបញ្ជាការ​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​អ៊ីស្រាអែល សម្លាប់។ តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស The Sky News ដែល​ស្រង់​ប្រភព​ព័ត៌មាន​នៃ​កងទ័ព​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​បាលិស្ទីក ១៨០​គ្រាប់ ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល ហើយ​ភាគច្រើន​នៃ​មីស៊ីល​ទាំងអស់​នេះ​ត្រូវ​បាន​ស្ទាក់​បំផ្លាញ​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស ខណៈ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​បាន​ជួយ​បាញ់​ស្ទាក់​បំផ្លាញ​មីស៊ីល​រាប់​សិប​គ្រាប់​របស់​អ៊ីរ៉ង់ ផង​ដែរ។ តែ​យ៉ាងណា ខាង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់...