27 C
Phnom Penh

រដ្ឋាភិបាលទីក្រុងតូក្យូជំរុញកម្ពុជាឲ្យបន្តលើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលទីក្រុងតូក្យូជំរុញកម្ពុជាឲ្យបន្តលើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានជំរុញកម្ពុជាឲ្យបន្តការលើកស្ទួយប្រជាធិបតេយ្យនិងការគោរពសិទ្ធិរបស់ពលរដ្ឋកម្ពុជា។

ការអំពាវនាវរបស់រដ្ឋាភិបាលជប៉ុន ធ្វើឡើងក្នុងជំនួបរបស់លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និលោកតារ៉ូ កូណូ រដ្ឋមន្រ្តី ការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី១៩ ខែកញ្ញា។

រដ្ឋមន្រ្តីការបរទេសជប៉ុនរំពឹងថា កម្ពុជានឹងបន្តដំណើរការលើកស្ទួយប្រជាធិបតេយ្យតទៅទៀត។

លោកថ្លែងបែបនេះ នៅក្នុងជំនួបទ្វេភាគីមួយ ជាមួយលោក ប្រាក់ សុខុន កាលពីថ្ងៃទី ១៩ កញ្ញា នៅទីក្រុងតូក្យូ។

ជាការឆ្លើយតបលោកប្រាក់ សុខុនបានយល់ព្រមក្នុងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យក្នុងការតាក់តែងយុទ្ធសាស្ត្រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ជប៉ុន-មេគង្គលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស នៅពេលដែលក្រុមមេដឹកនាំមកពីប្រទេសក្នុងតំបន់មេគង្គជួបប្រជុំគ្នាក្នុងសន្និសីទកំពូលជប៉ុន-មេគង្គ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ខែតុលា ខាងមុខនេះ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស