27.5 C
Phnom Penh

រូបសំណាករបស់លោកវេជ្ជបណ្ឌិត Beat Richner ជិតរួចរាល់ជាស្ថាពរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រូបសំណាករបស់លោកវេជ្ជបណ្ឌិត Beat Richner ជិតរួចរាល់ជាស្ថាពរលោកសៀន កាម៉ង់ដង់ដែលជាមេជាងចម្លាក់ក្បាច់ និងសំណង់ដ៏ឆ្នើមមួយរូបហើយដែលធ្លាប់ធ្វើរូបសំណាកលោកបណ្ឌិតកែម ឡី បានរួមគ្នាជាមួយជាងចម្លាក់ពីរនាក់ទៀតសាងសង់រូបសំណាកស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាគឺលោកវេជ្ជបណ្ឌិត Beat Richner ជិតរួចរាល់ហើយ។

លោកសៀន កាម៉ង់ដង់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបសំណាករបស់លោកវេជ្ជបណ្ឌិត Beat Richner នេះគឺលោកបានសាងសង់ឡើងក្នុងបុព្វហេតុទុកឲ្យមនុស្សជំនាន់ក្រោយចងចាំ និងគោរពដឹងគុណ ចំពោះវីរៈភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់លោកក្នុងការជួយកុមារ និង ស្ត្រីនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្រុមជាងចម្លាក់ទាំងបីរូបនេះគ្រោងដង្ហែរូបសំណាកនេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផាក្នុងពេលដ៏ឆាប់ខាងមុខ ហើយពួកគេក៏គ្រោងធ្វើការរៃអង្គាសប្រាក់សម្រាប់ជួយដល់មន្ទីរពេទ្យនេះថែមទៀត។

លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ កាលពីថ្ងៃទី៩ខែកញ្ញាក្នុងប្រទេសស្វីស បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃជាច្រើនឆ្នាំមក។

លោកហ៊ុន សែនធ្លាប់ ប្តេជ្ញាថា លោកនឹងបន្តមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារបស់លោកវេជ្ជបណ្ឌិត Beat RichnerBeat Richnerដើម្បីជួយសង្គ្រោះកុមារកម្ពុជាតទៅមុខទៀត។

លោកបន្តថា មរណភាពរបស់លោកវេជ្ជបណ្ឌិត គឺជាការបាត់បង់ជនដ៏មហិមាមួយរូប ដែលប្តូរផ្តាច់មិនគិតពីខ្លួនឯងក្នុងការជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ ចាប់តាំងពីឆ្នាំ១៩៩២មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស