សកមត្ថកិច្ចនៃរបបលោកហ៊ុន សែនអះអាងថា ផលិតករខ្សែវីដេអូ អូស្រ្តាលីកំពុងស្ថិតក្នុងការបញ្ជូនចេញពីកម្ពុជាសមត្ថកិច្ចកម្ពុជាឲ្យដឹងថា លោកJames Ricketson ដែលជាអ្នកផលិតខ្សែវីដេអូជនជាតិ អូស្ត្រាលី ដែលទើបត្រូវបានលើកលែងទោសនោះ កំពុងស្ថិតក្រោមការបញ្ជូនទៅកាន់ប្រទេសកំណើតរបស់លោកវិញ។
លោក កែវ វណ្ណថនអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បាន បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ជនបរទេសណាក៏ដោយដែលបានជាប់ទោសរួច ត្រូវតែបញ្ជូនចេញពីកម្ពុជា។
លោកJames Ricketson ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៧ ក្រោយពេលលោកបានថតវីដេអូសកម្មភាពឃោសនាការបោះឆ្នោតឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ។
កាលពីថ្ងៃទី២១ខែកញ្ញា លោក James Ricketson ត្រូវបានប្រមុខរដ្ឋស្តីទីលោកសាយ ឈុំ លើកលែងទោស ក្រោយពេលលោក James Ricketson បាន ស្នើឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅព្រះមហាក្សត្រឱ្យមានការលើកលែងទោសដល់រូបលោក។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកបានជំរុញឲ្យសមត្ថកិច្ចពិចារណាស្វែងការ អន្តរាគមន៍ដើម្បីកុំឲ្យមានការបញ្ជូនលោក James Ricketson ចេញពីកម្ពុជា ពីព្រោះបុរសអូស្រ្តាលីនេះបានជួយកុមារក្រីក្ររបស់កម្ពុជាជាច្រើនក្នុងសកម្មភាពមនុស្សធម៌របស់លោក៕