38.8 C
Phnom Penh

លោកហ៊ុន សែន គំរាមថា គ្មានជនណាម្នាក់អាចធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកឬសម្លាប់លោកនោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន គំរាមថា គ្មានជនណាម្នាក់អាចធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកឬសម្លាប់លោកនោះឡើយ លោកហ៊ុន សែនសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកដោយព្រមានថា គ្មានជនណាម្នាក់អាចធ្វើឃាតរូបលោកធ្វើរដ្ឋប្រហារ ឬបដិវត្ដន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកបានឡើយ។

ការអះអាងរបស់លោកហ៊ុន សែន ដូច្នេះធ្វើឡើងនៅក្នុងថ្ងៃរម្លឹកខួប ២៥ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាកាលពីថ្ងៃច័ន្ទ ម្សិលមិញ។

ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់ដឹងថាតើការអះអាងរបស់លោកហ៊ុន សែនចង់សំដៅទៅលើក្រុមណាមួយឲ្យប្រាកដនោះឡើយ។

លោកហ៊ុន សែនក៏បានអះអាងថា ថ្ងៃទី២៤ខែកញ្ញា ដែលជាខួប២៥ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញវាក៏ជាខួប២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបលោកក្នុងខេត្តសៀមរាបដែរ។

លោកហ៊ុន សែនបានអះអាងនៅពេលនោះមានគ្រាប់បេ៤០ មួយគ្រាប់បានបាញ់សំដៅមករថយន្តរបស់លោកដែរ តែមិនត្រូវ ហើយគ្រាប់នោះបានហោះទៅបុកចំផ្ទះអ្នកស្រុកម្នាក់ បណ្តាលឲ្យស្លាប់ម្នាក់ហើយម្នាក់ទៀតរបួសជាទម្ងន់។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការចោទប្រកាន់របស់លោកហ៊ុន សែនអំពីបញ្ហាបដិវត្តន៍ពណ៌គឺគ្រាន់តែល្បិចក្នុងការបង្ក្រាប និងបំបាត់សម្លេងរិះគន់ដើម្បីបន្តត្រួតត្រាអំណាចគ្មានការជំទាស់ប៉ុណ្ណោះ។

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ លោកហ៊ុន សែនធ្លាប់បានសម្ដែងការស្តាយចំពោះការមិនបានសម្លាប់ក្រុមបក្សប្រឆាំង ដែលលោកចោទថា បានប៉ុនប៉ងផ្ដួលរំលំរបបលោកកាលពីឆ្នាំ២០១៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស