27 C
Phnom Penh

សមត្ថកិច្ចនៃរបបលោកហ៊ុន សែន ជំរុញឲ្យបង្កើតច្បាប់ព្រៃឈើដើម្បីចាត់វិធានក្តៅលើបទល្មើសព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចនៃរបបលោកហ៊ុន សែន ជំរុញឲ្យបង្កើតច្បាប់ព្រៃឈើដើម្បីចាត់វិធានក្តៅលើបទល្មើសព្រៃឈើ លោកស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារបានគំរាមថា លោកមានគំរោងធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើដោយផ្តល់អំណាចឲ្យអាជ្ញាធរថា្នក់ខេត្តជាអ្នកបង្ក្រាបបទល្មើសព្រៃឈើតែម្តង។

លោកស ខេងសង្ឃឹមថា ការផ្តល់អំណាចទៅឲ្យអាជ្ញាធរថ្នាក់ខេត្ត បង្រ្កាបបទល្មើសព្រៃឈើនឹងអាចមានប្រសិទ្ធភាពជាងរដ្ឋបាលព្រៃឈើ។

លោកបន្តថា រដ្ឋបាលព្រៃឈើ គ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបង្ក្រាបបទល្មើសព្រៃឈើនោះទេ ហើយថា ដោយសារច្បាប់ការពារព្រៃឈើបច្ចុប្បន្នមិនបានផ្ដល់អំណាចដល់អាជ្ញាធរថ្នាក់ខេត្តបានជានាំឲ្យជនខិលខូចកាប់ឈើខុសច្បាប់នាំចេញជាបន្តបន្ទាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ។

លើសពីនេះទៅទៀត លោកទទួលស្គាល់ថា បទល្មើសព្រៃសព្វថ្ងៃ អាចមើលឃើញតាមប្រព័ន្ធផ្កាយរណបភ្លាមៗតែម្តង ហើយមិនអាចលាក់បាំងតទៅទៀតបានឡើយ។

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើសាទរចំពោះការប្រកាសរបស់លោកស ខេង ប៉ុន្តែពួកគេយល់ថា ដើម្បីឲ្យ ការអនុវត្តនោះមានប្រសិទ្ធភាពលុះត្រាតែគ្មានអំពើពុករលួយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស