33.3 C
Phnom Penh

លោកហ៊ុន សែននឹងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនៅថ្ងៃទី២៧កញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែននឹងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនៅថ្ងៃទី២៧កញ្ញា លោកហ៊ុន សែននឹងដឹកនាំគណប្រតិភូរបស់លោកមួយក្រុមទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាតិលើកទី៧៣នៃក្នុងទី ក្រុងNew Yorkសហរដ្ឋអាមេរិក ពីថ្ងៃទី២៧ខែដល់ថ្ងៃទី៣០កញ្ញាខាងមុខ. បុរសខ្លាំងរបស់កម្ពុជារូបនេះបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា សំរាប់អង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិឆ្នាំនេះ កម្ពុជាធ្វើជាជាអនុប្រធាននៃកិច្ចប្រជុំនោះ។

ជាងនេះទៅទៀត លោកនឹងជួបសំណេះសំណាលសួរសុខទុក្ខ ពលរដ្ឋខ្មែរដែលជាក្រុមអ្នកគាំទ្ររបបដឹកនាំរបស់លោកក្នុងបុរី New Yorkថែមទៀត។

ប៉ុន្តែក្រុមពលរដ្ឋខ្មែររាប់រយនាក់ផ្សេងទៀតដែលធ្វើដំណើរពីតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដានឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកហ៊ុន សែនក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែកញ្ញា ដែលដឹកនាំដោយលោក សមរង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ។

ក្រុមប្រជាពលរដ្ឋខ្មែរទាំងនោះនឹងស្រែកទាមទារឲ្យរបបលោកហ៊ុន សែន ដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាព ហើយស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញ និងទាមទារឲ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់របស់លោកហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតបែបក្លែងក្លាយនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស