31 C
Phnom Penh

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកាន់ជំហរធ្វើការហែក្បួននៅថ្ងៃប្រារព្ធទិវាគ្រូបង្រៀនពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកាន់ជំហរធ្វើការហែក្បួននៅថ្ងៃប្រារព្ធទិវាគ្រូបង្រៀនពិភពលោក សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអះអាងថា ខ្លួននឹងធ្វើការហែក្បួនប្រារព្ធទិវាគ្រូបង្រៀនពិភពលោកទោះបីមានការហាមប្រាមពីសាលារាជធានីភ្នំពេញក៏ដោយ។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឲ្យដឹងថា ខ្លួននឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្រោមប្រធានបទ«សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានគ្រូបង្រៀនមានគុណភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែតុលានៅសួនច្បារវត្តភ្នំ។

ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោករ៉ុង ឈុនបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ប្រសិនបើអាជ្ញាធរនៅតែហាមមិនឲ្យប្រារព្ធពិធីនៅសួនច្បារវត្តភ្នំពេញ នោះក្រុមរបស់លោកនឹងធ្វើការតស៊ូមតិជាមួយអាជ្ញាធរតែម្តង។

លោកបន្តថា ការដង្ហែក្បួននេះមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចុះផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញាថា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យមានការដើរហែក្បួននោះឡើយ។

លោកបន្តថា មូលហេតុដែលមិនអនុញ្ញាតឲ្យមានការដង្ហែក្បួននេះដោយសារវាអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬការកកស្ទះចរាចរណ៍ជាដើម។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស