35 C
Phnom Penh

សមត្ថកិច្ច អះអាងថាការដាក់ពង្រាយកងកម្លាំងរាប់រយនាក់យាមលោកកឹម សុខាជារឿងត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច អះអាងថាការដាក់ពង្រាយកងកម្លាំងរាប់រយនាក់យាមលោកកឹម សុខាជារឿងត្រឹមត្រូវ មន្រ្តីរបបក្រុងភ្នំពេញអះអាងថាប្រធានគណបក្សសង្គ្រោះជាតិមានសិទ្ធិក្នុងការទទួលបានការការពារសុវត្ថិភាពផ្ទាល់ខ្លួន។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកផៃ ស៊ីផាន ចុះផ្សាយថា លោកកឹម សុខាមានសិទ្ធិទទួលបានកិច្ចការពារសន្តិសុខ។

ក្រសួងមហាផ្ទៃកាលពីសប្តាហ៍កន្លងទៅនេះ បានបង្កើតគណៈបញ្ជាការមួយដែលដឹកនាំដោយលោកស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងអធិការខណ្ឌទាំង១២ក្នុងទីក្រុងភ្នំពេញសរុបជាង៥៦៦នាក់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេងធ្លាប់អះអាងថា គណៈបញ្ជានេះធានាការទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលចាត់ទុកថា ជាអំពើភេរវកម្ម ឧក្រិដ្ឋកម្ម និងចលនាសង្គម ដែលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

លោកបន្តថា ស្ថាប័នមួយនេះនឹងតាមដានត្រួតពិនិត្យអង្គការសង្គមស៊ីវិល សមាគម សហជីព ជនបរទេស និងអតីតក្រុមមេដឹកនាំគណបក្សង្រ្គោះជាតិ និងសមាជិករបស់គណបក្សនេះចំនួន១១៨រូបដែលពាក់ព័ន្ធ។

ក្រុមអ្នកឃ្លាំមើលនិយាយថា វិធានការរបស់អាជ្ញាធរដូច្នេះ គឺជាការគម្រាមកំហែងដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជារឿងមិនត្រឹមហើយអាចនាំឲ្យជាពលរដ្ឋមានការភ័យខ្លាចទៅវិញទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស