29 C
Phnom Penh

Human Rights Watch ចាត់ទុកការកាត់ទោសសកម្មជនសិទ្ធិមនុស្សទាំងប្រាំរូបថា ធ្វើឡើងក្រោមហេតុផលនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Human Rights Watch ចាត់ទុកការកាត់ទោសសកម្មជនសិទ្ធិមនុស្សទាំងប្រាំរូបថា ធ្វើឡើងក្រោមហេតុផលនយោបាយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) បានជំរុញឲ្យរបបលោកហ៊ុន សែន ទម្លាក់ចោលការផ្តន្ទាទោសដែលមានលក្ខណៈនយោបាយចំពោះអ្នកការពារសិទ្ធិមនុស្ស៥នាក់។

នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights WatchគឺលោកBrad Adamsបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី២៦ខែកញ្ញាថា ការកាត់ទោសដែលគ្មានមូលដ្ឋានត្រឹមត្រូវនេះបានបង្ហាញឲ្យឃើញថា តុលាការនៃរបបលោកហ៊ុន សែន នៅតែមានបំណងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីបានប្លន់យកអំណាចទាំងស្រុង ក្រោយការបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅ។

លោកបន្តថា ការដោះលែងអ្នកទោសនយោបាយកន្លងមកគ្រាន់តែជាការបន្ទន់ឥរិយាបទសម្រាប់ទំនាក់ទំនងសាធារណៈប៉ុណ្ណោះ ដើម្បីជាថ្នូរនឹងការទទួលស្គាល់ដោយសហគមន៍អន្តជាតិថា របបរបស់ខ្លួនភាពស្របច្បាប់។

មន្រ្តីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះបានជំរុញឲ្យរដ្ឋាភិបាលបរទេសនិងក្រុមប្រទេសផ្តល់ជំនួយនានា ត្រូវមានប្រតិកម្មខ្លាំងៗលើការកាត់ទោសនេះ ហើយថា ដល់ពេលហើយដែលសហគមន៍អន្តរជាតិ ត្រូវដាក់សម្ពាធបន្ថែមមកលើរបបលោកហ៊ុន សែនដើម្បីឲ្យរបបមួយនេះរាងចាល ហើយផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស