37 C
Phnom Penh

លោកសាយ ឈុំតែងតាំងទីប្រឹក្សាជាង២រយនាក់បន្ថែមទៀតដល់របបថ្មីរបស់ លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសាយ ឈុំតែងតាំងទីប្រឹក្សាជាង២រយនាក់បន្ថែមទៀតដល់របបថ្មីរបស់ លោកហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភាគឺ លោកសាយ ឈុំ កាលពីថ្ងៃទី២២ ខែកញ្ញាបានសម្រេចតែងតាំងទីប្រឹក្សាជាង២រយនាក់បន្ថែមទៀត ដល់របបក្រុងភ្នំពេញ។

ព្រះរាជក្រឹត្យដែលចេញដោយប្រមុខរដ្ឋស្ដីទីលោកសាយ ឈុំ ដែលទើបបានផ្សព្វផ្សាយនៅថ្ងៃទី២៦កញ្ញាបង្ហាញថា ទីប្រឹក្សាចំនួន២០៧នាក់ មានឋានៈស្មើចាប់ពីអនុរដ្ឋលេខាធិការរហូតដល់ឧបនាយករដ្ឋមន្ត្រី។

ក្នុងចំណោមទីប្រឹក្សា២០៧នាក់នោះមានទីប្រឹក្សាជាជនបរទេសចំនួន៣នាក់ ដែលមានឋានៈស្មើរដ្ឋលេខាធិការម្នាក់ និងស្មើរដ្ឋមន្ត្រី២នាក់ ប៉ុន្តែពួកគេមិនទទួលយកប្រាក់បៀវត្សទេ។

ចំណែកអនុប្រធានពីរនាក់ នៃគណបក្សខ្មែររួបរួមជាតិគឺលោកទា ចំរាត់ និងលោកខាន់ សាវឿនក៏ត្រូវបានតែងតាំងជាទីប្រឹក្សា មានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែរ។

កាលពីពាក់កណ្តាលខែកញ្ញា លោកសាយ ឈុំធ្លាប់បានចេញព្រះរាជក្រឹត្យ តែងតាំងមន្ត្រីគណបក្សកាន់អំណាចជិត៣០០នាក់ ម្តងរួចមកហើយ ឲ្យកាន់តំណែងជាទីប្រឹក្សាផ្ទាល់ ជំនួយការ ក្រុមពិធីការ ក្រុមលេខា និងខុទ្ទកាល័យ និងមានខ្លះត្រូវបន្ថែមពីលើតួនាទីបច្ចុប្បន្ន។

ក្រុមអ្នកឃ្លាំមើលបានចាត់ទុកថាការតែងតាំងក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ បែបនេះជាការខ្ជះខ្ជាយថវិការដ្ឋ ខណៈលទ្ធផលការងារ របស់ក្រុមទីប្រឹក្សាទាំងនោះមានទំហំតូច បើធៀបនឹងប្រាក់បៀវត្សដែលរដ្ឋផ្ដល់ឲ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស