33 C
Phnom Penh

តុលាការក្រុងភ្នំពេញបានសម្រេចព្យួរទោសមន្រ្តីអាដហុកប្រាំនាក់រយៈពេល៣ឆ្នាំ១០ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញបានសម្រេចព្យួរទោសមន្រ្តីអាដហុកប្រាំនាក់រយៈពេល៣ឆ្នាំ១០ខែ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦កញ្ញា បានសម្រេចផ្ដន្ទាទោស មន្រ្តីសមាគមអាដហុកចំនួន៥រូបឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី។

អ្នកទាំងប្រាំរូបនោះរួម មានអ្នកស្រីលឹម មុនី លោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដា និងលោកនី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. ដែលជាអតីតបុគ្គលិកសមាគមអាដហុក។

ដោយសារពួកគេអនុវត្តទោសចំនួន១៤ខែរួចហើយ ដូច្នេះតុលាការបានសម្រេចព្យួរទោសដែលនៅសល់ចំនួន៣ឆ្នាំ១០ខែទៀត។

ក្រុមសង្គមស៊ិវិលជិត១០០ស្ថាប័នកាលពីថ្ងៃទី២៦ខែកញ្ញាបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសាលាក្រមនេះ។

ពួកគេចាត់ទុកថា ការសម្រេចរបស់តុលាការនៅពេលនេះពុំមានភស្ដុតាង ដែលគួរឲ្យជឿទុក ចិត្តដែលអាចឈានទៅដល់ការផ្ដន្ទាទោសពួកគេទាំងប្រាំនាក់នេះឡើយ។

ក្រុមសង្គមស៊ីវិលទាំងនេះយល់ឃើញថា ការផ្ដន្ទាទោសនេះ ហាក់ដូចជាបង្ហាញយ៉ាងច្បាស់អំពីការដាក់សម្ពាធធ្ងន់ធ្ងរទៅលើសកម្មភាពការងារសិទ្ធិមនុស្សស្របច្បាប់របស់អ្នកទាំងប្រាំរូបនេះ។

អង្គការសង្គមស៊ីវិលអន្តរជាតិអះអាងថា មន្រ្តីអាដហុកប្រាំនាក់នោះកន្លងមកបានជាប់ក្នុងមន្ទីរឃុំឃាំងចំនួន៤២៦ថ្ងៃតាមបទចោទប្រកាន់ក្លែងក្លាយស្តីពីសំណូកដែលគ្រាន់តែផ្តល់ឱ្យនាងខុម ចាន់ដារ៉ាទី ហៅស្រីមុំ នូវប្រាក់មួយចំនួនតូចដើម្បីផ្គត់ផ្គង់ចំណីអាហារ និងការធ្វើដំណើរ ដែលជាផ្នែកមួយនៃជំនួយផ្នែកច្បាប់ដល់រូបនាងតែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស