27 C
Phnom Penh

កម្ពុជាគ្រោងធ្វើលំហាត់នាគមាសឆ្នាំ២០១៩ ជាមួយចិន ឱ្យកាន់តែធំជាងមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាគ្រោងធ្វើលំហាត់នាគមាសឆ្នាំ២០១៩ ជាមួយចិន ឱ្យកាន់តែធំជាងមុន កម្ពុជា និងចិនគ្រោងធ្វើលំហាត់យោធា ដែលមានឈ្មោះថា នាគមាសឆ្នាំ ២០១៩ឱ្យធំជាងពេលកន្លងមក។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោកឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទថា ភាគីកម្ពុជា និងចិនបានសន្យាជាមួយគ្នាថា នឹងបន្តធ្វើសមយុទ្ធយោធានាគមាសឆ្នាំ២០១៩ឱ្យកាន់តែធំ និងទទួលបានជោគជ័យថែមទៀត។

ការអះអាងនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកឧមត្តសេនី យ៍ឥត សារ៉ាត់ និងលោកសឹង យុនឡាយ ដែលជានាយរងសេនាធិការក្រុមទី៧៤ នៃកងទ័ពចិន នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ២៥ កញ្ញា។

កន្លងមកកម្ពុជានិងចិនបានធ្វើសមយុទ្ធយោធានាគមាសចំនួន២ លើករួចមកហើយគឺលើកទីមួយនៅឆ្នាំ២០១៦ ក្រោមប្រធានបទ «ការជួយសង្គ្រោះមហន្តរាយ និងមនុស្សធម៌” និងលើកទីពីរនៅចុងខែមីនាឆ្នាំ២០១៨នេះ ក្រោមប្រធានបទ«ប្រឆាំងអំពើភេរវកម្ម និងការងារមនុស្សធម៌”។

ភាគីទាំងពីរអះអាងថា សមយុទ្ធយោធារវាងប្រទេសទាំងពីរកន្លងមកជាការផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិបត្តិការនៃចំណងការទូតខាងផ្នែកយោធារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជាកំពុងបោះជំហានទៅរកអតីតកាល ដែលខ្លួនបែរខ្នងដាក់បស្ចឹមប្រទេស និងចាប់យកប្រទេសចិនជាបង្អែកដ៏រឹងមាំ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស