34 C
Phnom Penh

ពលរដ្ឋខ្មែរនៅជប៉ុននឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងវត្ដមានលោក ហ៊ុន សែននៅដើមខែតុលាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅជប៉ុននឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងវត្ដមានលោក ហ៊ុន សែននៅដើមខែតុលាខាងមុខ ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនគ្រោងនាំគ្នាធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែនមកកាន់ប្រទេសនេះ ដើម្បីចូលរួមវេទិកាមេគង្គ-ជប៉ុនពីថ្ងៃទី ៨និងទី៩ ខែតុលា។

ក្រុមប្រជាពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនអះអាងថាបាតុកម្មនេះគឺជាការបង្ហាញឲ្យរដ្ឋាភិបាលជប៉ុនបានឃើញអំពីការមិនពេញចិត្តរបស់ពលរដ្ឋខ្មែរក្នុងការទទួលស្គាល់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីស្របច្បាប់របស់កម្ពុជា។

ពួកគេនិយាយថារបបលោក ហ៊ុន សែន ត្រូវតែដោះលែងលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិដោយគ្មានលក្ខខណ្ឌ និងស្តាស្ថានការប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញ។

បាតុកម្មនេះនឹងធ្វើនៅក្នុងឧទ្យានមួយក្បែរសាលាក្រុងតូក្យូ ប្រទេសជប៉ុន ហើយនឹងមានការហែរក្បួនផងដែរ។

ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកឯណេះវិញបានត្រៀមខ្លួនជាស្រេចទៅហើយក្នុងការធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកដែលមកចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែកញ្ញាដើម្បី ទាមទារឲ្យអង្គការអន្តរជាតិដ៏កំពូលមួយនេះដាក់សម្ពាធដល់របបលោកហ៊ុន សែន បញ្ឈប់ការឃុំខ្លួនលោកកឹម សុខាក្នុងផ្ទះនិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស