26 C
Phnom Penh

41552

Latest

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ត្រួតពិនិត្យ​វិធានការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​ឡើងវិញ​ជា​បន្ទាន់

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តាប់​អំណាច​ពី​លើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យ​ការ​រឹតត្បិត​វិធានការ​ប្រមូល​ពន្ធ​ឡើងវិញ​ជាបន្ទាន់ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​សឹង​មួយ​នគរ​ក្រោយពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ។ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​ស្ថិត​ក្រោម​អំណាច​បញ្ជា​របស់​ខ្លួន ពិនិត្យ​លើ​ការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ជាបន្ទាន់ ដើម្បី​តម្រង់​ទិស​ឡើងវិញ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ ព្រោះ​ថា​ការ​អនុវត្ត​ផែនការ​រឹត​បន្តឹង​នៃ​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ គឺ​នៅ​មិន​ទាន់​ដល់​ពេលវេលា​នៅឡើយ​ទេ។ លោក ហ៊ុន សែន លើក​ឡើង​ជា​សំណួរ​ទៅ​កាន់​មន្ត្រី​ក្រោម​អំណាច​របស់​ខ្លួន​ថា ហេតុ​អ្វី​ធ្វើ​ឱ្យ​បញ្ហា​ប្រមូល​ពន្ធ​ផ្ទុះឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​បែប​នេះ​ទៅវិញ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ទើប​នឹង​ដំណើរការ​បាន​ជាង​ប្រមាណ​ជា ១​ខែ​នោះ? ជាង​នេះ​ទៅ​ទៀត សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​កំពុង​ធ្លាក់​ចុះ​ផង​ដែរ ខណៈ​ប្រទេស​ជិតខាង​គេ​បែរ​ជា​កំពុងតែ​បន្ធូរបន្ថយ​បំណុល​របស់​ពលរដ្ឋ​ទៅវិញ។ ការ​ចេញ​បទបញ្ជា​នេះ...