32.9 C
Phnom Penh

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិអះអាងកម្ពុជាជារដ្ឋឯកបក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិអះអាងកម្ពុជាជារដ្ឋឯកបក្សក្រោយការបោះឆ្នោតក្លែងក្លាយកន្លងទៅ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកស្រីរ៉ូណា ស្ម៊ីតអះអាងថាកម្ពុជាជារដ្ឋឯកបក្សក្រោយការបោះឆ្នោតក្លែងក្លាយ និងដោយអាម៉ាស់កន្លងទៅ។

លោកស្រី រ៉ូណា ស្ម៊ីតបានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៩នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីថ្ងៃទី ២៦ខែកញ្ញាកន្លងទៅនេះឲ្យដឹងថាលទ្ធផលនៃការបោះឆ្នោតក្លែងក្លាយមួយដែលរបបលោក ហ៊ុន សែន ចាត់ទុកថាជាជ័យជំនះភ្លូកទឹកភ្លូកដីនោះ គឺជាការបោះឆ្នោតមួយដែល ញាំញីដោយការបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។

លោកស្រីរ៉ូណាស្ម៊ីតអះអាងថាការដឹកនាំប្រទេសកម្ពុជា ទៅរបបគ្មានប្រជាធិបតេយ្យបាននាំឲ្យកម្ពុជាបានក្លាយជារដ្ឋឯកបក្ស រួចទៅហើយ។

លោកស្រីបន្តថាគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែល ចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាត្រូវគេបំភ្លេចចោលពីពេលនេះតទៅ យ៉ាងតិចប្រាំឆ្នាំទៅមុខទៀត ឬអាចស្មើនឹងរយៈពេលមួយអាណត្តិរបស់រដ្ឋសភាថ្មីនេះ។

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះអះអាងថា ការបោះឆ្នោតកាលពីឆ្នាំ២០១៨កន្លងទៅគឺជាការបោះឆ្នោតមួយដែលធ្វើឡើងផ្ទុយពីគន្លងនៃប្រជាធិបតេយ្យនិងផ្ទុយពីអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលស្គាល់នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស