34 C
Phnom Penh

លោក ជាម ច័ន្ទនី វះកាត់មហារីកខួរក្បាល ត្រូវបានបញ្ជូនមកដល់គេហដ្ឋានរបស់លោកវិញហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជាម ច័ន្ទនី តំណាងរាស្រ្តបក្សប្រឆាំងដែលបានឆ្លងកាត់ការវះកាត់មហារីកខួរក្បាល ត្រូវបានបញ្ជូនមកដល់គេហដ្ឋានរបស់លោកវិញហើយ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ធំ លោកជាម ច័ន្ទនីបានចេញពីមន្ទីរពេទ្យក្នុងប្រទេសថៃ មកដល់គេហដ្ឋានរបស់លោកវិញហើយ កាលពីវេលាម៉ោង 5 និង 30នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញាក្រោយពីលោកបានព្យាបាលជំងឺមហារីកសួតបុកដល់ខួរក្បាល។

ក្រុមគ្រួសាររបស់លោក ជាម ច័ន្ទនី ឲ្យដឹងថារហូតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់គាត់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរដដែល ហើយគាត់នឹងបន្តធ្វើការព្យាបាលជំងឺនៅផ្ទះរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិខ្លះអះអាងថាស្ថានភាពជំងឺរបស់លោកជាម ច័ន្ទនីអាចនឹងគ្មានសង្ឃឹម។

លោកជាមច័ន្ទនីក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់ពលរដ្ឋខ្មែរទាំងអស់ដែលបានសួរសុខទុក្ខបារម្ភ និងបានជួយឧបត្ថម្ភដល់ការព្យាបាលជម្ងឺរបស់លោកកន្លងមក។

លោកជាម ច័ន្ទនីហៅ ជាម ច័ន្ទរ័ត្ន កើតនៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ នៅភូមិផ្ទះខ្ពស់ឃុំតុងរ៉ុងស្រុកព្រៃឈរខេត្តកំពង់ចាម។

កាលពីឆ្នាំ២០០៥លោកជាម ច័ន្ទនី បានជាប់ពន្ធនាគារយោធា អស់រយៈពេលមួយឆ្នាំបីថ្ងៃ ពីបទរៀបចំកងទ័ពស្រមោល ដើម្បីឃ្លាំមើលវិស័យកងទ័ពរបស់កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស