38 C
Phnom Penh

កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់ ជំរុញសេវាកម្មដឹកជញ្ជូនផ្លូវអាកាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់ ជំរុញសេវាកម្មដឹកជញ្ជូនផ្លូវអាកាស កម្ពុជានិងឡាវកាលពីថ្ងៃទី២៧ខែកញ្ញាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជំរុញលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្តីការរដ្ឋលេខាដ្ឋានអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាអគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានប្រាប់សាព័ត៌មានក្នុងស្រុកថា គោលបំណងនៃការចុះហត្ថលេខារួមគ្នារវាងអាកាសចរស៊ីវិលកម្ពុជា និងឡាវ នេះ គឺដើម្បីពង្រីកសេវាហោះហើរ រវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងថ្មីនេះ នឹងនាំឲ្យកម្ពុជាអាចហោះហើរទៅកាន់ប្រទេសឡាវចុះចតដាក់ភ្ញៀវនៅប្រទេសឡាវ អាចដឹកជញ្ជូនភ្ញៀវពីប្រទេសឡាវហើយហោះបន្តទៅកាន់ប្រទេសចិនបាន។

ចំណែកភាគីឡាវ អាចដឹកភ្ញៀវមកកម្ពុជាហើយយកភ្ញៀវពីកម្ពុជាទៅប្រទេសចិនបន្ត ដូចគ្នានេះដែរ។

កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅកម្ពុជានិងឡាវក៏បានព្រមព្រៀងគ្នាស្នើទៅរដ្ឋាភិបាលបារាំងដើម្បីផ្ដល់ឯកសារផែនទី កំណត់បង្គោលព្រំដែនក្នុងខេត្តស្ទឹងត្រែងនិងព្រះវិហារដែលនៅសេសសល់ជាង១៤% ដែលកំពុងបង្កឲ្យមានភាពចម្រូងចម្រាសរវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនេះធ្វើឡើងក្រោយពី កម្ពុជា និងឡាវ បានសម្រេចដកកងទ័ពចេញពីតំបន់មានជម្លោះ រវាងប្រទេសទាំងពីរផ្អែកលើលក្ខខណ្ឌចំនួន ៣ចំណុច គឺមិនត្រូវមានកងទ័ពក្នុងតំបន់មានជម្លោះ មិនត្រូវអនុញ្ញាតអោយប្រជាជនមករស់នៅក្នុងតំបន់មានជម្លោះ ហើយប្រទេសទាំងពីរនឹងធ្វើការយាមល្បាតរួមគ្នានៅក្នុងតំបន់ មានជម្លោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស