Latest
បក្សភ្លើងទៀនគ្រោងស្នើលោក ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃចេញលិខិតបញ្ជាក់ការចុះបញ្ជីបក្ស
គណបក្សភ្លើងទៀន គ្រោងស្នើទៅនាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ឲ្យជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ចេញលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឲ្យគណបក្សភ្លើងទៀន ដើម្បីយកមកប្រើប្រាស់។
គម្រោងសរសេរលិខិតស្នើសុំកិច្ចអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែកញ្ញា នេះ បានប្រកាសមិនចេញលិខិតបញ្ជាក់ថ្មីស្ដីពីការចុះបញ្ជីគណបក្សនយោបាយឲ្យគណបក្សភ្លើងទៀន ខណៈឯកសារច្បាប់ដើម គណបក្សភ្លើងទៀនថាបានបាត់បង់កាលពីអំឡុងឆ្នាំ២០១៧។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនាយកនៃគណបក្សភ្លើងទៀន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា គណបក្សភ្លើងទៀននឹងសរសេរលិខិតដាក់ទៅលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតពូជថ្មី។
ប្រភពដដែលឲ្យដឹងថា ការស្នើទៅលោក ហ៊ុន...