មន្រ្តីការទូតចិន ទទួលស្គាល់ថាជនជាតិចិនមានពលរដ្ឋ របស់ខ្លួនកំពុងធ្វើសកម្មភាពខុសច្បាប់នៅកម្ពុជា ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាទទួលស្គាល់ថា ជនជាតិចិនមួយចំនួន ពិតជាបានធ្វើសកម្មភាពខុសច្បាប់ដែលនាំឲ្យប៉ះទង្គិចដល់សតិអារម្មរណ៍របស់ពលរដ្ឋខ្មែរ ។
ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិប្រចាំកម្ពុជាលោក សុង ប៉ (Xong Bo)បានប្រាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក សខេងកាលពីថ្ងៃសុក្រថាពិតជាមានជនជាតិ ចិនមួយចំនួន ធ្វើសកម្មភាពល្មើសច្បាប់ជាច្រើនដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋខ្មែរ និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ឯកអគ្គរដ្ឋទូតចិនរូបនេះបានគាំទ្រចំពោះក្រសួងមហាផ្ទៃ ដែលតែងជួយបង្រ្កាបសកម្មភាពខុសច្បាប់ដូចជាការជួញដូរគ្រឿងញៀន អំពើបេស្យាចារ្យបទល្មើសតាមប្រព័ន្ធអ៊ិនធឺណេត និងអំពើហិង្សាក្នុងសង្គមជាច្រើនករណីទៀត ។
ក្រុមអ្នកឃ្លាំមើលសង្គមនិយាយថាការអះអាងរបស់មន្រ្តី ការទូតចិនជាន់ខ្ពស់រូបនេះគឺជាការដាស់តឿនមួយឲ្យអាជ្ញាធរកម្ពុជាពង្រឹងការអនុវត្ត ច្បាប់ឲ្យបានតឹងរឹង។
ក្នុងរយៈពេលចុងក្រោយនេះវត្តមានរបស់អ្នករកស៊ីជនជាតិចិន បានសម្រុកចូលមកក្នុងប្រទេសកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី។
សមត្ថកិច្ចទីក្រុងភ្នំពេញអោយដឹងថានៅចុងឆ្នាំ២០១៨ ខាងមុខនេះនឹងមានប្រជាជនចិនយ៉ាងហោចណាស់ជាង៥ម៉ឺននាក់ទៀតនឹងមកដល់កម្ពុជា។
ក្រុមប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក កំពុងសម្តែងការព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខ ដែលអាចបង្កឡើងកាន់តែខ្លាំងថែមពីសំណាក់ក្រុមប្រជាជន ចិនទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលជំរុញឲ្យសមត្ថកិច្ចនៃរបបលោក ហ៊ុន សែនពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹង ដើម្បីការបង្ការរាល់បទល្មើសទាំងឡាយ៕