31 C
Phnom Penh

សមាគមរោងចក្រកាត់ដេរ ស្នើជួបពិភាក្សាជាមួយរដ្ឋមន្ត្រីបរិស្ថានដើម្បីដោះស្រាយបញ្ហាកាកសំណល់តាមរោងចក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរ ស្នើជួបពិភាក្សាជាមួយរដ្ឋមន្ត្រីបរិស្ថានដើម្បីដោះស្រាយបញ្ហាកាកសំណល់តាមរោងចក្រ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទី២៧ខែកញ្ញា បានដាក់លិខិតស្នើសុំជួបពិភាក្សាជាមួយលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីដោះស្រាយបញ្ហាកាកសំណល់នៅតាមរោងចក្រទាំងឡាយក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយក្រុមសហជីពជាច្រើនបានគាំទ្រចំពោះ វិធានការរបស់សមាគមរោងចក្រកាត់ដេរកម្ពុជានេះ។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់បានប្រាប់ក្រុមអ្នកសាព័ត៌មានថា លោកគាំទ្រចំពោះការសើ្នសុំរបស់សមាគមរោងចក្រកាត់ដេរ។

លោកទទួលស្គាល់ថាពិតជាមានកាកសំណល់ជាច្រើននៅតាមរោងចក្រដែលបង្កក្លិន ស្អុយ កំពុងប៉ះទង្គិចដល់សុខភាពរបស់កម្មករ។

ក្រុមសហជីពរំពឹងថា ក្រសួងបរិស្ថាននឹងធ្វើការងាររបស់ខ្លួនដើម្បីឲ្យបរិស្ថាននៅបរិវេណរោងចក្រមានភាព ល្អប្រសើរ។

សមាគមរោងចក្រកាត់ដេរអះអាងថាកាកសំណល់នៅតាមរោងចក្រនឹងធ្វើឲ្យបាត់បង់សោភ័ណភាព បង្កនូវភាពកង្វក់និងកំពុងនាំឲ្យប៉ះពាល់ដល់សុខភាពរបស់កម្មករនិងបុគ្គលិកទាំងអស់នៅតាមរោងចក្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស