38 C
Phnom Penh

លោក ហ៊ុន សែន រិះគន់ប្រទេសមហាអំណាចមួយចំនួនថាកំពុងធ្វើ សង្គ្រាមពាណិជ្ចកម្មជាមួយកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន រិះគន់ប្រទេសមហាអំណាចមួយចំនួនថាកំពុងធ្វើ សង្គ្រាមពាណិជ្ចកម្មជាមួយកម្ពុជា លោក ហ៊ុន សែនកាលពីថ្ងៃសុក្របានប្រកាសនៅចំពោះមុខ អង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដោយនិយាយមិនចំឈ្មោះ ប៉ុន្តែគេដឹងថាលោកចង់ សំដៅមកលើសហរដ្ឋអាមេរិកថាប្រទេសមហាអំណាចមួយនេះបានបង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្មមកលើប្រទេសតូចតាចឡើងវិញ។

លោកហ៊ុន សែនអះអាងថា ការធ្វើដូច្នេះនឹងធ្វើឲ្យប្រទេសទាំងនោះ កាន់តែក្រីក្រទៅៗហើយបង្កឲ្យមានជម្លោះក្នុងតំបន់ថែមទៀត។

លោក អះអាងថាក្រុមប្រទេសបស្ចឹមលោក មិនគួរលុបចោលប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជានោះទេ បើទោះជារបបលោកកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសក៏ដោយ។

ជាងនេះទៅទៀតលោក ហ៊ុន សែន បានសម្តែងការសោកស្តាយថាក្រុមប្រទេសមហាអំណាចមួយចំនួន បានប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស ជាលេសក្នុងការជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្រោមផ្លាកការពារសិទ្ធិនយោបាយ។

ជាងនេះទៅទៀតលោកអះអាងថាប្រទេសតូចៗទាំងឡាយក៏មានអធិបតេយ្យភាព និងមានសេចក្តីប្រាថ្នាស្របច្បាប់ក្នុងការរក្សាអត្តសញ្ញាណរបស់ខ្លួននោះដែរ។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលនិយាយថាប្រសិនបើរបបលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញ របស់ប្រទេសយ៉ាងខ្ជាប់ខ្ជួននោះគ្មានមហាអំណាចណា អាចដាក់ទណ្ឌកម្មដល់កម្ពុជានោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស