30 C
Phnom Penh

ក្រុមបាតុករ ស្នើឲ្យអង្គការសហប្រជាជាតិ ព្យូរអសនៈកម្ពុជាបើនៅតែគ្មានដំណោះស្រាយនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបាតុករ ស្នើឲ្យអង្គការសហប្រជាជាតិ ព្យូរអសនៈកម្ពុជាបើនៅតែគ្មានដំណោះស្រាយនយោបាយ ក្រុមអ្នកតវ៉ាប្រឆាំងនឹងរបបលោក ហ៊ុន សែនកាលពីថ្ងៃទី២៨ខែកញ្ញា បានស្រែកទាមទារឲ្យអង្គការសហប្រជាជាតិព្យួរអសនៈកម្ពុជាមួយ រយៈប្រសិនបើរបបលោកហ៊ុន សែនមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសឡើងវិញទេ នោះ។

ជាងនេះទៅទៀតក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក៏បានទាមទារឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងលោកកឹម សុខា លុបចោលសាលដីកាតុលាការកំពូលដែលរម្លាយគណបក្សសង្គ្រោះជាតិ ផ្តល់នីតិសម្បទាដល់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង ១១៨ រូប ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញផ្តល់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ដល់មន្រ្តីគណបក្សសង្គ្រោះជាតិទាំង ៥ពាន់ ៧នាក់ ហើយរៀបចំការបោះឆ្នោតឡើងវិញ ដោយមានគណបក្សសង្គ្រោះជាតិចូលរួម។

ចំណែកឯ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលមិនបានចូលរួមក្នុងបាតុកម្មនោះបាននិយាយតាមប្រព័ន្ធស្កាយ (Skype) អវត្តមានរបស់លោកក្នុងបាតុកម្មនេះដោយសារលោកជាប់រវល់ក្នុង កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសេរីនិយមនៅប្រទេសអាហ្វ្រិកខាងត្បូង។

ក្រៅពីក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិធ្វើបាតុកម្មប្រឆាំង វត្តមានរបស់លោកហ៊ុន សែន ក៏មានក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រហែល២រយនាក់ក៏បានប្រមូលផ្តុំគ្នាស្វាគមន៍វត្តមានរបស់លោក ហ៊ុន សែន ដែរ។

ពួកគេត្រូវបានអនុញ្ញាតឲ្យឈរធ្វើបាតុកម្ម នៅចម្ងាយប្រមាណ ២០ ម៉ែត្រពីក្រុមអ្នកប្រឆាំងនឹងលោកហ៊ុន សែន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស