35 C
Phnom Penh

ក្រុមបាតុករដែលប្រឆាំងលោក ហ៊ុន សែន និងក្រុមគាំទ្រលោក ហ៊ុន សែន បានស្រែកចំអកដាក់គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបាតុករដែលប្រឆាំងលោក ហ៊ុន សែន និងក្រុមគាំទ្រលោក ហ៊ុន សែន បានស្រែកចំអកដាក់គ្នានៅមុខអ.ស.ប ក្រុមបាតុករដែលប្រឆាំងនឹងលោក ហ៊ុន សែន និងក្រុមបាតុករដែលគាំទ្រលោក ហ៊ុន សែន កាលពីថ្ងៃទី២៩ខែកញ្ញាបាន ប្រឈមមុខដាក់គ្នានៅថ្ងៃទី២នៃការធ្វើបាតុកម្មខាងមុខទីស្នាក់ ការធំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវ យ៉ក។

ក្រុមបាតុកម្មគាំទ្រលោក ហ៊ុន សែនអះអាងថា ពួកគាត់គាំទ្រការដឹកនាំរបស់លោកហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ មានសន្តិភាពហើយប្រជាជនរស់នៅដោយសម្បូរសប្បាយ។

ចំណែកក្រុមអ្នកគាំទ្របក្សប្រឆាំងវិញអះអាងថា ពួកគាត់មិនគាំទ្រការដឹកនាំ របស់លោក ហ៊ុន សែន ឡើយដោយសាររបបមួយនេះបានបំផ្លាញប្រជាធិបតេយ្យនិងលួចឆន្ទៈរបស់ពលរដ្ឋតាមរយៈការបោះឆ្នោតក្លែងក្លាយ។

ពួកគេទាមទារឲ្យលោក ហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញដោះលែងលោក កឹម សុខានិងបញ្ឈប់ដឹកនាំប្រទេសបែបផ្តាច់ការ ហើយត្រូវចុះចេញពីអំណាចដោយសន្តិវិធី។

ក្រុមអ្នកឃ្លាំមើលនិយាយថារបបលោក ហ៊ុន សែន នឹងទទួលរងការដាក់ទណ្ឌកម្មដោយក្រុមប្រទេសលោកសេរីប្រសិនបើរបបមួយនេះមិនព្រមធ្វើឲ្យ ស្ថានការរបស់ប្រទេស វិលមករកភាពប្រក្រតីវិញទេនោះ។

រហូតមកទល់ពេលនេះសហរដ្ឋ អាមេរិកកំពុងធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរដែលកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភា។

ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តមែននោះរបបលោក ហ៊ុន សែន នឹងរងនូវការឈឺចាប់ជាខ្លាំងដោយ វិធានការទណ្ឌកម្មរបស់ប្រទេសមហាអំណាចមួយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស