31 C
Phnom Penh

ក្រុមសិទ្ធិមនុស្សព្រមានថាលោក ហ៊ុន សែន នឹងមិនអាចទទួលបានការគាំទ្រដល់របបថ្មីរបស់លោកឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សព្រមានថាលោក ហ៊ុន សែន នឹងមិនអាចទទួលបានការគាំទ្រដល់របបថ្មីរបស់លោកឡើយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិអះអាងថា លោកហ៊ុន សែន នឹងមិនអាចស្វែងរកការគាំទ្ររបស់អន្តរជាតិទៅលើភាពស្របច្បាប់ នៃរបបថ្មីរបស់លោកនោះឡើយ។

នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វច្ឆ(Human Rights Watch)លោកហ្វីល រ៉ូប៊ើតសិន (Phil Robertson)បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ របស់ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃសៅរ៍ថាការអះអាងរបស់លោក ហ៊ុន សែន ចំពោះមុខអង្គ មហាសន្និបាតរបស់អង្គការសហប្រជាជាតិថាការបោះឆ្នោតនៅកម្ពុជា គ្មានការបំផិតបំភ័យនិងគ្មានការបង្ខិតបង្ខំ នោះគឺជាការកុហកសុទ្ធសាធ។

ប៉ុន្តែលោកហ៊ុន សែន បានបន្ទោសដល់បណ្តាប្រទេសលោកសេរីថាបាន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលក្រុមប្រទេសទាំងនោះបាន ថ្លែងការណ៍វាយប្រហារមកលើលទ្ធផល នៃការបោះឆ្នោត។

ទោះជាយ៉ាងណាក៏ដោយលោកហ្វីល រ៉ូប៊ើតសិន(Phil Robertson)អះអាងថាដោយសារលោក ហ៊ុន សែនមិនគោរពកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនោះហើយដែលនាំឲ្យកម្ពុជា ក្លាយជាប្រទេសដឹកនាំតាមបែបផ្តាច់ការ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស