37 C
Phnom Penh

41587

Latest

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​ថា​ខ្លួន​នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​នានា ដើម្បី​រក្សា​បរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។ នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​ឱកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​សូម​ប្រកាស​ជា​ឱឡារិក​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី...