តំណាងរាស្ត្របក្សប្រឆាំងស្នើសុំឲ្យលោក ហ៊ុន សែន ដោះលែងសកម្មជនរបស់ខ្លួនក្នុងឱកាសភ្ជុំបិណ្ឌ តំណាងរាស្ត្របក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវលោកអ៊ូ ច័ន្ទរ័ត្នអំពាវនាវឲ្យរបបលោកហ៊ុន សែនដោះលែងសមាជិកក្រុមប្រឹក្សា និងសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានក្នុងឱកាសភ្ជុំបិណ្ឌ។
លោកអ៊ូច័ន្ទរ័ត្នបានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោកថាតុលាការនៃរបបមួយនេះគួតែពិចារណា លើកលែងទោសសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានពីព្រោះពួកគេទាំងនោះ ក៏រងគ្រោះជាប់ពន្ធនាគារដោយសារតែករណីនយោបាយ ដូចអ្នកនយោបាយធំៗដែរ។
ឃុំស្ទឹងកាច់ក្នុងខេត្តប៉ៃលិន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកជីក្រែងខេត្តសៀមរាបលោកឈុន សិទ្ធិ នាយកសាលាបឋមសិក្សាក្នុងខេត្តកំពង់ធំលោកបាន សម្ភីរព្រមទាំងមេឃុំរបស់បក្សសង្គ្រោះជាតិក្នុងខេត្តបន្ទាយមានជ័យដែលរួមមានលោកឃាង ណាវីនិងលោកចៅ វាសនា ។
ក្រុមអ្នកឃ្លាំមើលនិយាយថាការបន្ដឃុំខ្លួនអ្នកទាំងនោះ មិនបានចំណេញអ្វីដល់គណបក្សកាន់អំណាចនោះឡើយ ហើយផ្ទុយទៅវិញគណបក្សកាន់អំណាចនឹងកាន់តែមានឈ្មោះមិនល្អក្នុងឆាកអន្តរជាតិថែមទៀត៕